ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្បូរ​ខ្លាញ់មែន​ពិត​ តែ​បែរ​ជា​​ល្អ​ចំពោះ​សុខភាព

4 ឆ្នាំ មុន

មិនមែន​ជាតិ​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ក៏​ព្រោះ​តាម​ពិត​ទៅ​ខ្លាញ់ គឺ​ល្អ​ចំពោះ​រាង​កាយ​នៅ​ពេល​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។ ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ ប្រភេទ​នៃ​ខ្លាញ់​ល្អ​គួរ​ត្រូវ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ថា​តើ​អាហារ​សម្បូរ​ខ្លាញ់​អ្វី​ខ្លះទៅ​ដែល​ល្អ​ចំពោះ​សុខភាព? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​សម្បូរ​ខ្លាញ់​ល្អ​ដែល​អ្នក​គួរ​ទទួលទាន ៖…

មិនមែន​ជាតិ​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ក៏​ព្រោះ​តាម​ពិត​ទៅ​ខ្លាញ់ គឺ​ល្អ​ចំពោះ​រាង​កាយ​នៅ​ពេល​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។ ដើម្បី​រក្សា​បាន​នូវ​សុខភាព​រាង​កាយ​ទាំងមូល​ល្អ​ប្រសើរ ប្រភេទ​នៃ​ខ្លាញ់​ល្អ​គួរ​ត្រូវ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​ថា​តើ​អាហារ​សម្បូរ​ខ្លាញ់​អ្វី​ខ្លះទៅ​ដែល​ល្អ​ចំពោះ​សុខភាព? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​សម្បូរ​ខ្លាញ់​ល្អ​ដែល​អ្នក​គួរ​ទទួលទាន ៖

១. ត្រី​សម្បូរ​ខ្លាញ់ ៖ រួម​បញ្ចូល​ទាំង​ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌី​ន ត្រី​ធូ​ណា ត្រី mackerel និង​ត្រី trout គឺ​សុទ្ធតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង ខួរក្បាល សន្លាក់​ឆ្អឹង និង​ស្បែក​។​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព អ្នក​គួរ​ព្យាយាម​ទទួលទាន​ត្រី​ប្រភេទ​នេះ​អោយ​បាន ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​ជា​ប្រចាំ​។

២. ស៊ុត ៖ ស៊ុត គឺជា​ប្រភេទ​នៃ​អាហារ​ដែល​ផ្ដល់​សុវត្ថិភាព​និង​សារធាតុចិញ្ចឹម​ចាំបាច់​ជា​ច្រើន រួម​បញ្ចូល​ទាំង​ខ្លាញ់​សុខភាព​ល្អ​ដល់​រាង​កាយ ហើយ​ក៏​អាច​ជួយ​អោយ​ស្រក​ទម្ងន់​ផង​ដែរ ប្រសិនបើ​អ្នក​ទទួលទាន​វា​ក្នុង​បរិមាណ​ត្រឹមត្រូវ​។ ការ​ទទួលទាន​ស៊ុត​ត្រឹម​ពី ២ ទៅ ៣ គ្រាប់ ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​អាច​បង្កើន​សុខ​ភាព​និង​ផ្ដល់​អោយ​អ្នក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ស្មាន​មិន​ដល់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់ ចូរ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​ថា​តើ​គួរ​ទទួល​ស៊ុត
ប៉ុន្មាន​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ទើប​ប្រសើរ?

៣. ប្រេង​អូ​លីវ ៖ ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​! ប្រេង​អូ​លីវ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។​ដូច្នេះ​កុំ​ភ្លេច​រួម​បញ្ចូល​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

៤. យ៉ា​អួរ ៖ ក្រៅពី​ប្រូ​បាយ​អូ​ទិ​ក​ដែល​ចាំបាច់​សម្រាប់​សុខភាព​ពោះវៀន​ហើយ​នោះ យ៉ា​អួរ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ​ផង​ដែរ​។

៥. ផ្លែ​បឺ​រ ៖ គ្មាន​ផ្លែ​ឈើ​ណាមួយ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ប្រសើរ​ជាង​ផ្លែ​បឺ​រ​ឡើយ​។ ក្រៅពី​ជាតិ​ខ្លាញ់​ល្អ​ហើយ​នោះ​ផ្លែ​បឺ​រ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ព្រមទាំង​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​ប្រសើរ​ជាង​ផ្លែ​ចេក​ទៅ​ទៀត​។

៦. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ ៖ គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព​រាង​កាយ រួម​បញ្ចូល​ទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ជំងឺ​ស្ទះ​ស​សៃ​ឈាមបេះដូង គាំងបេះដូង​គួរ​អោយ​កត់សម្គាល់​។

ក្រៅពី​ខ្លាញ់​សុខភាព​ល្អ​ហើយ​នោះ​គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​រសៃ វីតាមីន E វីតាមីន B ប៉ូ​តា​ស្យូ​ម កាល់ស្យូម ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម ផូស្វ័រ និង​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ​រឹង​មាំ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ