ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ម្ល៉េះ​ទេ​! ពោះធំ​កូន​បាន​៤​ខែ​ទៅ​ហើយ​បែរជា​ស្លា.ប់​ទាំង​កូន និង​ម្តាយ​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្រោយ​ពី​កើត​ជំងឺ​ទន់​ដៃ ទន់​ជើង និង​អស់កម្លាំង​មិន​បាន​១០​ថ្ងៃ​ក៏​បាន​ស្លាប់​ជាមួយ​កូន​ក្នុង​ផ្ទៃ​៤​ខែ តែ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ គឺ​បន្សល់​ទុក​កូនស្រី​២​នាក់ ដែល​ម្នាក់​ស្វិតដៃជើង ហើយ​មាន​ក្បាល​ធំ​ដូច​មនុស្ស​ក្រៅ​ភព…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ក្រោយ​ពី​កើត​ជំងឺ​ទន់​ដៃ ទន់​ជើង និង​អស់កម្លាំង​មិន​បាន​១០​ថ្ងៃ​ក៏​បាន​ស្លាប់​ជាមួយ​កូន​ក្នុង​ផ្ទៃ​៤​ខែ តែ​អ្វី​ដែល​គួរ​ឲ្យ​សង្វេគ គឺ​បន្សល់​ទុក​កូនស្រី​២​នាក់ ដែល​ម្នាក់​ស្វិតដៃជើង ហើយ​មាន​ក្បាល​ធំ​ដូច​មនុស្ស​ក្រៅ​ភព ដែល​ហេតុការណ៍​ខាងលើ​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១៥ កក្កដា​នេះ ក្នុងភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គុ​ជ សា​រឿ​ន ហៅ​ជ្រូក អាយុ​៣៧​ឆ្នាំ មានកូន​ក្នុង​ផ្ទៃ​អាយុ​៤​ខែ និង​កូនស្រី​២​នាក់​ទៀត រស់នៅ​ជាមួយ​ប្តី​ឈ្មោះ សា​ឡាន់​រ៉​ន អាយុ​៣១​ឆ្នាំ ជា​កម្មករ​អូស​រទេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ដោយសារ​ភាព​ក្រីក្រ​សាកសព​ត្រូវ​បាន​អ្នកស្រុក​ជួយ​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​បរិវេណ​វត្ត​ឃោ​ស្ថា​រាម ហៅ​វត្ត​ស្រះ​ត្រាច ក្នុងភូមិ​ក្បាលស្ពាន​01 ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នៅ​ចំណុច​កើតហេតុ​គេ​ឃើញ​កូនស្រី​ជន​រង​គ្រោះ​២​នាក់ ដែល​ម្នាក់​អាយុ​៧​ឆ្នាំ ហើយ​ម្នាក់​ទៀត​ដែល​កើត​ជំងឺ​ស្វិតដៃជើង​មាន​ក្បាល​ធំ​ត្រូវ​ជីដូន​បី​នឹង​ដៃ ដោយពេល​ខ្លះ​បុរស​ជា​ឱ​ពុក​បីត្រកង ។

ចំណែក​បុរស​ជា​ប្តី​និយាយ​ថា ប្រពន្ធ​ខ្លួន​កើត​ជំងឺ​ទន់​ដៃជើង​ប្រហែល​១០​ថ្ងៃ​មក​ហើយ​ៗ​បាន​ស្លាប់​នៅ​ព្រលប់​ថ្ងៃនេះ​តែ​ម្តង ។ ពេល​សាកសួរ​ថា ហេតុ​ដូច​ម្តេច​មិន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បុរស​នេះ​និយាយ​យ៉ាង​ខ្លី​ថា ដោយ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ពោល គឺ​គ្មាន​ប្រាក់ តែ​អ្នកស្រុក​ថា គ្រួសារ​ខាងលើ​មានប័ន​ក្រីក្រ​អាច​ទៅ​មន្ទីរពេទ្យ​គ្រប់ពេល​ដោយ​មិន​ចំណាយ​ប្រាក់ ។

អ្នក​ភូមិ​និយាយ​ថា គ្រួសារ​ខាងលើ​ទីទាល់​ក្រ​ខ្លាំង​ណាស់ សូ​ម្បី​តែ​ប្រាក់​ធ្វើ​បុណ្យសព​ក៏​គ្មាន​ដែរ អាស្រ័យ​លើ​អ្នកស្រុក​រៃ​អង្គាស​គ្នា​ជួយ​តែ​ប៉ុណ្ណោះ ។ គ្រួសារ​ខាងលើ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ផង​ធ្វើ​យ៉ាងណា ដើម្បី​ជួយ​ដល់​ក្មេង​ស្រី​ទាំង​២​នាក់​ឲ្យ​រួច​ផុត​ពី​ជំងឺ​ដ​ង្កា​ត់ និង​មាន​ហូប​ដូច​គេឯង​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ