ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​តម្រា​» គ្រោង​សម្ពោធ​សៀវភៅ​ជា​លើក​ដំបូង​នៅ​ពាក់កណ្តាល​ខែសីហា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ចាប់​តាំង​ពី​បោះពុម្ពផ្សាយ​បាន ៣ ចំណងជើង​រួច​មក «​តម្រា​» ទើបតែ​ប្រកាស​ជួបជុំ​មិត្ត​អ្នក​អាន និង​បណ្តាញ​ចែកចាយ​របស់​ខ្លួន​នៅ​ក្នុង​ជំនួប​សម្ពោធ​សៀវភៅ​ទី​៤ ដែល​មាន​ចំណងជើង​ថា «​ស្ទូ​ឌី​យោ​លេខ​៧» ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែសីហា​នេះ ។…

ចាប់​តាំង​ពី​បោះពុម្ពផ្សាយ​បាន ៣ ចំណងជើង​រួច​មក «​តម្រា​» ទើបតែ​ប្រកាស​ជួបជុំ​មិត្ត​អ្នក​អាន និង​បណ្តាញ​ចែកចាយ​របស់​ខ្លួន​នៅ​ក្នុង​ជំនួប​សម្ពោធ​សៀវភៅ​ទី​៤ ដែល​មាន​ចំណងជើង​ថា «​ស្ទូ​ឌី​យោ​លេខ​៧» ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែសីហា​នេះ ។

កញ្ញា ទូច បុប្ផា នាយិកា​គ្រប់គ្រង តម្រា បាន​ឲ្យ​ដឹង​ថា សៀវភៅ «​ស្ទូ​ឌី​យោ​លេខ​៧» ជា​ប្រភេទ Limited Edition ដែល​អាច​នឹង​ចរាចរ​អស់​ស្តុក​ត្រឹមតែ​មួ​យស​ប្តា​ហ៍ ឬ​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ ដូច្នេះ​ហើយ តម្រា និង​ក្រុមហ៊ុន WeGo បាន​សម្រេចចិត្ត​បង្កើត​ការ​ជួបជុំ​មួយ​ឡើងជា​ការ​សម្ពោធ​ជា​ផ្លូវការ​នូវ​កម្រង​ស៊ើបអង្កេត​ក្បាល​ដំបូង​គេ​នេះ ។

«​នេះ​ជា​ការ​ជួបជុំ​ដំបូង​មួយ​ដែល​ខ្ញុំ​មាន​គម្រោង​នឹង​អញ្ជើញ​អ្នកគាំទ្រ​ទាំងអស់​របស់ តម្រា ព្រមទាំង​អ្នកលក់​បន្ត​មក​ចូលរួម​ពិភាក្សា​គ្នា​ជំរុញ​វិស័យ​នេះ ហើយ​យើងខ្ញុំ​ក៏​មានការ​ដាក់​លក់​ចំណងជើង​ទាំង​៤ នៅ​ក្នុង​តម្លៃ​ដ៏​ពិសេស​មែនទែន​មួយ !» ។

ទោះ​យ៉ាងណា​កញ្ញា​អះអាង​ថា «​ស្ទូ​ឌី​យោ​លេខ​៧» គួរតែ​ចាប់ផ្តើម​ទិញ​ទុក ព្រោះ​ស្តុក​តូច ហើយ​មាន​អ្នក​ចង់បាន​ច្រើន ។ «​សូ​ម្បី​អ្នកនិពន្ធ​ដូច​គ្នា​ក៏​ចង់បាន​សៀវភៅ​ហ្នឹង​ច្រើន ព្រោះ​វា​ជា​សំណៅ​ដើម​នៃ​ការ​សរសេរ ២០ ឆ្នាំ​មុន​របស់​អ្នកនិពន្ធ ក៏​ជា​សំណុំរឿង​ធំ​ដំបូង​ក្នុង​ភាគនិទាន​ស៊ើបអង្កេត​ដោយ​សុភា​ប្រុស !»

តម្រា ទើបនឹង​បង្កើត​ឡើង​កាលពី​ខែមីនា​ឆ្នាំ​នេះ ដោយ​បាន​ជោគជ័យ​ក្នុង​ការ​ចែកចាយ​សៀវភៅ ៣ ចំណងជើង គឺ «​អាគម​បរព្រៃ​», «​ពេលវេលា​» និង «​បឹង​អតីត​» ។

«​ស្ទូ​ឌី​យោ​លេខ​៧» នឹង​ចេញ​បន្ទាប់​ជា​ប្រភេទ​សំណុំ​ក្តី​ព្រហ្មទណ្ឌ​ដែល​ចាក់ស្រេះ មើល​ហើយ​ពិបាក​ឈប់ ។ តម្លៃ​សៀវភៅ​នេះ កាល​ដើម​ឡើយ គឺ ៤០.០០០ រៀល ប៉ុន្តែ​ត្រូវ​បាន តម្រា រក​អ្នក​ឧបត្ថម្ភ​មក​ទម្លាក់​សល់​ត្រឹម ២៥.០០០ រៀល​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ