ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រឿង​ទូរស័ព្ទ​ហៅ​ច្រើន​ដងពេក​ បង្ក​ជា​ជម្លោះ​បែកក្បាល បែក​កន្ទុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ឫស្សី​កែវ​គីឡូម៉ែត្រ​លេខ​៦​ទៅ​យកប្រពន្ធ​នៅ​ម្តុំ​ផ្កា​រាំ​ទឹក​រាំ​ ស្រាប់តែ​មាន​បុរស​ម្នាក់​​​ជា​សន្តិសុខសង្ស័យស្រវឹងហើយ​ទូរស័ព្ទ​ហៅ​ផឹក​ច្រើន​ដង​ពេក ធ្វើ​ឱ្យ​បុរស​ខាងលើ​ខឹង​ក៏​ដើរទៅ​សួរនាំ​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​រហូត​យក​ដុំ​ថ្ម​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ម្នាក់​និង​ម្នាក់​ទៀត​ស្រាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ឫស្សី​កែវ​គីឡូម៉ែត្រ​លេខ​៦​ទៅ​យកប្រពន្ធ​នៅ​ម្តុំ​ផ្កា​រាំ​ទឹក​រាំ​ ស្រាប់តែ​មាន​បុរស​ម្នាក់​​​ជា​សន្តិសុខសង្ស័យស្រវឹងហើយ​ទូរស័ព្ទ​ហៅ​ផឹក​ច្រើន​ដង​ពេក ធ្វើ​ឱ្យ​បុរស​ខាងលើ​ខឹង​ក៏​ដើរទៅ​សួរនាំ​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​រហូត​យក​ដុំ​ថ្ម​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ម្នាក់​និង​ម្នាក់​ទៀត​ស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៩ នៅ​ចំណុច​ម្តុំ​ផ្ការាំង​ទឹក​រាំ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

បុរស​ដែល​បែក​រង​របួសស្រាល​ឈ្មោះ​ទីប វិ​យូ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៦ ។ រីឯ​ភាគី​ម្ខាង​ទៀត​ដែល​រង​របួស​បែកក្បាល ឈ្មោះ​ថុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ជិត​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ឈ្មោះ​ថុ​ន និង​បុរស​ឈ្មោះ វិ​យូ​ក ជា​សន្តិសុខ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​ធ្លាប់​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ដោយ​មិត្តភក្តិ​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ​នោះ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​បាន​ខ្ចី​ទូរស័ព្ទ​របស់​ឈ្មោះ​ថុ​ន ដើម្បី​ទូរស័ព្ទ​ទៅ​ឈ្មោះ វិ​យូ​ក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​​វេលា​កើតហេតុ​ខាងលើ​នេះ ឈ្មោះ​ថុ​ន បាន​ទូរស័ព្ទ​ទៅ​លេខ​របស់​ឈ្មោះ​វិ​យូ​ក ដោយ​ស្មាន​តែ​ជា​លេខ​របស់​មិត្ត​ភ​ក្តិ​គេ​បបួល​ហៅ​មក​ផឹក ពេល​តេ​ចូល ស្រាប់តែ​ឈ្មោះ​វិ​យូ​ក ប្រាប់​ថា​មិន​ដែល​ស្គាល់​ទេ ប៉ុន្តែ​ឈ្មោះ​ថុ​ន នៅ​តែ​ទូរស័ព្ទ​មក​ហៅ​ទៅ​ផឹក​ទៀត ដោយ​ប្រាប់​ថា​ធ្លាប់​ផឹក​ជាមួយ​គ្នា និង​បាន​ទូរស័ព្ទ​ម្តង​ហើយ​ម្តងទៀត​រហូត​ធ្វើ​ឲ្យ​ឈ្មោះ​វិ​យូ​ក ខឹង​បាន​ណាត់ជួប​គ្នា និង​ដើរទៅ​សួរនាំ​បង្ក​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​ភាគី​ទាំង​សងខាង​យក​ដុំ​ថ្ម​វាយ​គ្នា បណ្តាល​អោយ​ម្នាក់​បែកក្បាល​ហូរ​ឈាម ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ។ ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​នឹង​ប៉ុស្តិ៍​វាលវង់ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ភាគី​ទាំង​សងខាង​ជា​អ្នក​ស្គាល់គ្នា​ទើប​យល់ព្រម​មិន​ដាក់​ពាក្យបណ្តឹង ហើយ​សុខចិត្ត​បញ្ចប់រឿង​ដោយ​ទៅ​ព្យាបាល​របួស​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ