ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចៀស​វាង​ការ​ខ្ចីប្រាក់​ពី​ឈ្មួញ​ខ្ចី ​ឬ​ចង.ការ​ប្រាក់​​ដែល​មិន​មានច្បាប់​អនុញ្ញាត

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រុក​មេមត់​ ៖ មន្ត្រី​ជំនាញ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ដាច់​​ខាត​ក្នុង​ការ​​ខ្ចី​ប្រាក់​ពី​ឈ្មួញ​ខ្ចី​ចង​ការ​ប្រាក់​ណា​ដែល​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដែល​គិតការ​ប្រាក់​ខ្ពស់ និង​​គេង​ប្រវ័ញ្ច​នោះ​ជា​បន្ត​ទៀត​។ ការ​អំពាវនាវ​នេះ​ត្រូវ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា…

ស្រុក​មេមត់​ ៖ មន្ត្រី​ជំនាញ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ដាច់​​ខាត​ក្នុង​ការ​​ខ្ចី​ប្រាក់​ពី​ឈ្មួញ​ខ្ចី​ចង​ការ​ប្រាក់​ណា​ដែល​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដែល​គិតការ​ប្រាក់​ខ្ពស់ និង​​គេង​ប្រវ័ញ្ច​នោះ​ជា​បន្ត​ទៀត​។

ការ​អំពាវនាវ​នេះ​ត្រូវ​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​​ថ្លែងប្រាប់​នៅ​ក្នុង​សិក្ខា​សា​លា​ផ្សព្វផ្សាយ ស្តី​ពី វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

លោក​បន្ត​ទៀត​ថា​ ÷​ ជាមួយ​នេះ​ដែរ ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​តែ​ចៀស​វាង​ក្នុង​ការ​ខ្ចីប្រាក់​ពី​មួយ​កន្លែង​យក​ទៅ​សង​​មួយ​កន្លែង​ទៀត​នោះ​ផង​ដែរ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​ជាប់​បន្ទុក​បំ​ណុ​ល​កាន់តែ​ច្រើន​ឡើង​ៗ​ហើយ​ទីបំផុត​នឹង​ធ្លាក់ខ្លួន​ក្នុង​ស្ថា​ភាព «​បំណុល​លើស​លុប​» ព្រោះតែ​លើស​ពី​សមត្ថភាព​នៃ​ត្រូវ​សង​​ត្រលប់​ទៅ​វិញ​។ ​ដូចនេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ កន្លង​មក​ដែរ ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រួម​សហ​ការ​ជាមួយ​ផ្នែក​ពាក់​ព​ន្ធ័​ទប់ស្កាត់​អំពី​បញ្ហា​បំណុល​លើស​លុប​នេះ​តាម​រយៈ​យន្តការ​ជា​ច្រើន ​ក្នុង​នោះ​រួម​ទាំង​​តាម​រយៈ​​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នេះ​ផង​ដែរ​ដើម្បី​អប់រំ​ផ្នែក​ហិរញ្ញ
វត្ថុ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សេវា​ធនាគារ​ និង​មីក្រូ ហិរញ្ញវត្ថុ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ក្នុង​បំណុល​លើសលប់​។​

ទន្ទឹម​នឹង​នេះ​ដែរ​ នាគារ​ជាតិ​នៃ​កម្ពុជា​ក៏​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​យុ​ត្តិ​ធ​ម៌ ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ណា​ដែល​ផ្ដល់​ឥណទាន​ដែល​ពុំ​មាន​ច្បាប់​អនុ​ញ្ញ​ត​នោះ​ផង​ដែរ​។​

លោក​អគ្គនាយករង​រូប​នេះ​ក៏​បាន​ស្នើ​ដល់​ផ្នែក​ពាក់​ព័​ន្ធ ពិសេស​អាជ្ញា​ធរ​មូលដ្ឋាន​ឲ្យ​បន្ត​រួម​សហការ​គ្នា​អនុ​វត្ត​ច្បាប់ និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ជនខិលខូច និង​​អ្នក​​រកស៊ី​ខ្ចី​ចងការ​ប្រាក់ ដែល​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

ជាមួយ​នេះ​ដែរ ​លោក ​គិត សុវណ្ណ​រិ​ទ្ធ ​នៅ​បាន​ស្នើ​ដល់​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បន្ត​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ការ​ទទួល​ខុស​ត្រូវ និង​ការ​ប្រកួតប្រជែង​ដោយ​តម្លាភាព ស្រប​តាម​ប្រកាស​នានា​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រម​ប្រតិបត្តិ​របស់ គ្រឹះស្ថាន​ក៏​ដូច​ជា​ពង្រឹង​ការ
អនុវត្ត​តាម​គោលការណ៍​នៃ​កិច្ច​ការពារ​អតិថិជន​របស់ SMART Campaign ។

គួរ​កត់​សំគាល់ថា ​ក្រោយ​ពី​មានការ​ពន្យល់​និង​បកស្រាយ​សំណូម​ដែល​ប្រជាពលរដ្ឋ​ជួប​ប្រទះ ពិសេស​អ្នក​ពាក់​ព័​ន្ធ​បានដឹង​បាន​បង្ហាញ​ការ​ត្រេកអរ​ និង​សង្ឃឹមថា ​អាច​រួមចំណែក​បាន​ច្រើន​ក្នុង​កាត់​បន្ថយ​ពី​ហានិភ័យ​អំពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នេះ​។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​គិត​ត្រឹម​ដំណាច់​ខែមករា​ ឆ្នាំ​២០១៩ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន ៧៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ មាន​ចំនួន ៧ និង​មាន​គ្រឹះស្ថាន​ឥណទាន​ជន​បទ​ចំនួន ២៥៧ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ផ្ទៃ​ប្រទេស ។ ចំណែក​ទំហំ​ប្រាក់​កម្ចី​មាន​​ប្រមាណ​​ចំនួន ២៣,០៣ ទ្រី​លាន​រៀល (​ស្មើនឹង ៥,៧៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) កំពុង​ផ្តល់​ដល់​អតិថិជន​ខ្ចី​ប្រមាណ ២,១៦ លាន​នាក់ និង​ប្រាក់​បញ្ញើ​មាន​ប្រមាណ ១១,៧០ ទ្រី​លាន​រៀល (​ស្មើនឹង ២,៩២ ប៊ី​លាន​​ដុល្លារ​អា​មេ​រិ​ក​)៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ