ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​អីចេះ​ខុស​ក្រុមហ៊ុន​អា​មេ​រិ​ក​បោល​ទៅ​ចរចា​ជាមួយ Huawei ព្រោងព្រាត

4 ឆ្នាំ មុន

យោង​តាម​មន្ត្រី​អា​មេ​រិ​ក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​យល់ព្រម​លើ​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​បន្ត​ការ​លក់​គ្រឿងបន្លាស់​ទៅ​ឱ្យ​ក្រុមហ៊ុន Huawei ។ ប្រភព​បាន​បញ្ជាក់​ប្រាប់ Reuters ថា​ដំណើរការ​អនុម័ត​អាច​ចំណាយពេល ២ ទៅ ៤…

យោង​តាម​មន្ត្រី​អា​មេ​រិ​ក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​យល់ព្រម​លើ​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​បន្ត​ការ​លក់​គ្រឿងបន្លាស់​ទៅ​ឱ្យ​ក្រុមហ៊ុន Huawei ។

ប្រភព​បាន​បញ្ជាក់​ប្រាប់ Reuters ថា​ដំណើរការ​អនុម័ត​អាច​ចំណាយពេល ២ ទៅ ៤ ស​ប្តា​ហ៍​ដែល​នេះ​ជា​សញ្ញា​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី​ក្រុមហ៊ុន Huawei ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជីខ្មៅ កាលពី​ខែឧសភា ។

លទ្ធផល​នេះ​កើតឡើង​បន្ទាប់​ពី​លោក Trump បាន​ប្រកាស​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ទំនាក់ទំនង​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Huawei នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G-20 នៅ​កាលពី​ខែមិថុនា​កន្លង​មក ។ វា​ត្រូវ​បាន​បន្ត​ដោយ​ព័ត៌មាន​ពី​ស​ប្តា​ហ៍​មុន​ថា​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​ផ្តល់​អាជ្ញាប័ណ្ណ​ពិសេស​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន ។

យោង​តាម​តំណាង​របស់​ក្រុមហ៊ុន Huawei បានឱ្យ​ដឹង​ថា​ជំនួស​ឱ្យ​ការ​ចេញ​អាជ្ញាប័ណ្ណ ពិសេស រដ្ឋាភិបាល​អា​មេ​រិ​ក​គួរតែ​ដក​ក្រុមហ៊ុន​ចេញពី​បញ្ជីខ្មៅ ព្រោះ​គ្មាន​ភស្តុ​តាង​ជាក់ស្តែង​បង្ហាញ​ថា​ផលិតផល​របស់​ក្រុមហ៊ុន Huawei បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​អា​មេ​រិ​ក​នោះ​ទេ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ