ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​៖ ដូច​រាវរក​ម្ជុល​ក្នុង​បាតសមុទ្រ​អុ​ី​ចឹ​ង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​សមត្ថកិច្ច​បាន​កោះហៅ​មនុស្ស​ពីរ​បី​នាក់​ ដែល​ធ្លាប់​ចេញចូល​ផ្ទះ​ជន​រង​គ្រោះ ហើយ​មាន​​​ទីលំនៅ​ក្នុងភូមិ​មក​សាកសួរ ឯ​លទ្ធផល​យ៉ាងណា ​សមត្ថកិច្ច​នឹង​ផ្តល់​ព័ត៌មាន​នៅ​ពេល​ក្រោយ តែ​សមត្ថកិច្ច​និយាយ​ថា វា​ដូច​រាវរក​ម្ជុល​នៅ​ក្នុង​បាតសមុទ្រ​អុ​ី​ចឹ​ង ។…

ខេត្តស្វាយរៀង ៖ ​សមត្ថកិច្ច​បាន​កោះហៅ​មនុស្ស​ពីរ​បី​នាក់​ ដែល​ធ្លាប់​ចេញចូល​ផ្ទះ​ជន​រង​គ្រោះ ហើយ​មាន​​​ទីលំនៅ​ក្នុងភូមិ​មក​សាកសួរ ឯ​លទ្ធផល​យ៉ាងណា ​សមត្ថកិច្ច​នឹង​ផ្តល់​ព័ត៌មាន​នៅ​ពេល​ក្រោយ តែ​សមត្ថកិច្ច​និយាយ​ថា វា​ដូច​រាវរក​ម្ជុល​នៅ​ក្នុង​បាតសមុទ្រ​អុ​ី​ចឹ​ង ។

សូមបញ្ជាក់ថា គ្រឿងអលង្ការ​ជាង៣​តម្លឹង និង​ប្រាក់​ជាង​១​ពាន់​ដុល្លារ បាន​ត្រូវ​ចោរលួច​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​លួច​យក​ទៅ​អស់​ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា វេលា​ម៉ោងប្រហែល​៧​និង​៤៥​នាទី​យប់ នៅ​ភូមិ​ខ្នុរ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។

បើ​តាម​លោក​អនុសេនីយ៍ទោ នាង ចាន់​រតនា​បុប្ផា នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​រមាំង​ថ្កោលបាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ដោយ​ចោរលួច​នេះ ​ឈ្មោះ តូច ទាន អាយុ​៥៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ​មុំ ។ ចំពោះ​ទ្រព្យ សម្បត្តិ​ដែល​ត្រូវ​ចោរលួច​យក​ទៅ​អស់នោះ​មាន ប្រាក់​ចំនួន​១.២៣៥​ដុល្លារ ខ្សែ​ក​មាស​២​ខ្សែ​ទម្ងន់​១​តម្លឹង​៧​ជី​៥​ហុ​៊​ន ខ្សែដៃ​មាស​២​ខ្សែ​ទម្ងន់​៨​ជី ចិញ្ចៀនមាស​១​វង់​ទម្ងន់​៣​ជី និង​ចិញ្ចៀន​ប្លា​ទី​ន​២​វង់​ទម្ងន់​២​ជី។
មានការ​សង្ស័យ​ថា ចោរលួច​នេះ​ជា​មនុស្ស​ស្គាល់ គ្នា​ធ្លាប់​ចេញចូល​ផ្ទះ​របស់​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បន្ត​ថា បើ​តាម​ការ​ស្រាវជ្រាវ ជន​រង​គ្រោះ​ដូច​ជា​មិន​ច្បាស់​ថា ​ចោរ​ចូល​លួច​យក​តាំងពី​ថ្ងៃ​ណា​ទេ ព្រោះ​កេស​ដាក់​លុយកាក់​និង​មាសប្រាក់​ គឺ​ទុក​ក្នុង​ទូ​បន្ទប់​ក្រោមផ្ទះ ហើយ​ចោរ​គាស់​ទូ​ រួច​គាស់​កេស​យក​លុយ ​និង​មាស​ទៅ​បាត់ ។ នៅ​យប់​កើតហេតុ ​ជន​រង​គ្រោះ​ទៅ​បើក​ទូ​ទើប​ដឹង​ថា ​មាន​ចោរ​គាស់​កេស​យក​លុយ ខ្សែ​ក ខ្សែដៃ និង​ចិញ្ចៀន់​ទើប​ឆោឡោ​ និង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ