ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មានរឿង​អ្វី ទើប​ចាប់​បង្ខាំង​កូនស្រី​ដាក់ច្រវ៉ាក់​បែប​នេះ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចេញ​ដីកា​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​បង្ខាំង​កូនស្រី​បង្កើត​ដាក់ច្រវ៉ាក់​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់ កាលពី​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​តា​សំ ឃុំ​អូរ​ស្វាយ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចេញ​ដីកា​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​បង្ខាំង​កូនស្រី​បង្កើត​ដាក់ច្រវ៉ាក់​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​មួយ​ថ្ងៃមួយ​យប់ កាលពី​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​ប៉ូលិស​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ហៀ​ង ម៉ុម អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ វ៉ា​ន និង​មានកូន​៧ ក្នុង​នោះ​ស្រី​៤​នាក់ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​កូនស្រី​រង​គ្រោះ​អាយុ​១៩​ឆ្នាំ​។

បើ​តាម​សម្តី​អ្នក​ភូមិ​រស់នៅ​ជិតខាង​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​នារី​ជា​កូន​រូប​នេះ​បាន​ជាប់​ចិត្តនឹង​បុរស​ម្នាក់​នៅ​ឯ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​នារី​រូប​នេះ​ចុះ​ចេញពីផ្ទះ​ខ្លួន​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្រុស លុះ​ក្រោយមក​ម្តាយ​ខាង​ស្រី​ទៅ​ដល់​ផ្ទះ​ខាង​ប្រុស​ធ្វើការ​សម្របសម្រួល​គ្នា ខណៈ​នោះ​ម្តាយ​ឪពុក​ខាង​ប្រុស​ព្រមព្រៀង​ភ្ជាប់ពាក្យ​ចូល​ស្តីដណ្តឹង តាម​ប្រពៃណី​ដោយ​យក​លុយ​៥០០​ដុល្លារ​ជា​ថ្លៃទឹកដោះ លើស​ពី​នោះ​ក៏​ចាប់ផ្តើម​រៀបចំ​ពិធី​អញ្ជើញ​ភ្ញៀវ​ទី​ជិត​ទី​ឆ្ងាយ ព្រមទាំង​មាន​តា​អាចារ្យ​ចៅ​មហា​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ និង​សង់រោង​មង្គល​ទៀត​ផង​។

អ្នក​ភូមិ​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​មក គេ​សង្កេត​ឃើញ​ម្តាយ​ខាង​ស្រី​ដើរ​ស្រោច​ទឹក​តាម​ទី​អារាម​ដោយ​ប្រាប់​ថា កូនស្រី​រូប​នេះ​ត្រូវ​គេ​ធ្វើ​ដាក់ស្នេហ៍​ទើប​កូន​ចេះ​តែ​ធ្វើ​អា​អ្វី​ប្លែក​ៗ បន្ទាប់​មក​ស្រាប់តែ​យក​កូនស្រី​ទៅ​បង្ខាំង​ទុក​ដោយ​ចាក់​ច្រ​វ៉ា​ក់​ក្នុងផ្ទះ​តែ​ម្តង​នៅ​ឯ​ឃុំ​បា​អន្លូង​។ ក្រោយមក​កូនស្រី​នោះ​បាន​រត់​រួច​ពួន​សំងំ​ក្នុង​ព្រៃ រួច​ទូ​ស័ព្ទ​មក​បងស្រី​បង្កើត​ឱ្យទៅ​យក តែ​បងស្រី​បាន​ទូ​ស័ព្ទ​ទៅ​លោក​មេ​ភូមិ​តា​សំ រួច​ក៏​បន្ត​ទូ​ស័ព្ទ​ទៅ​ប៉ូលិស​ទើប​មានការ​ភ្ញាក់ផ្អើល​ប៉ូលិស​ទៅ​នាំ​ខ្លួន​នារី​រង​គ្រោះ​មក​សាកសួរ និង​ឈាន​ទៅ​ឃាត់​ខ្លួន​ស្ត្រី​ជា​ម្តាយ​។

បើ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្វាយ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​សាកសួរ​នារី​រង​គ្រោះ​បំភ្លឺ​រួច​មក​សមត្ថកិច្ច​បាន​​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ លោក​ព្រះរាជអាជ្ញា​បាន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ