ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស ថេ​ត ៖ ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស ថេ​ត ស្នងការ​រាជធានី​ភ្នំពេញ​បាន​ដាក់​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ។ លោក ស…

រាជធានី​ភ្នំពេញ ៖ លោក ស ថេ​ត ស្នងការ​រាជធានី​ភ្នំពេញ​បាន​ដាក់​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ។ លោក ស ថេត ស្នងការ​នគ​បាល​ក្រុងភ្នំពេញ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​មុខ​នេះ យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​ប្រើប្រាស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការ​គ្រប់គ្រង ការ​ប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ និង​មធ្យោបាយ ខ្ញុំ​បាន​លើក​ឡើង​ដូច​ជា ៖ មន្ត្រី​នគរបាល ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ អំពី​ការ​គោរព​វិន័យ​ពេល​ម៉ោង​ការងារ​រដ្ឋបាល ដែល​បាន​កំណត់ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​០៧​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី ហើយ​ពេល​ល្ងាច​ម៉ោង​១៤ ដល់​ម៉ោង​១៧​និង​៣០​នាទី ។

ត្រូវ​ស្នើ​សុំ​ច្បាប់​ឈប់​សម្រាក​ជា​លាយ​ល័​ក្ខ​អក្សរ​អោយ​បាន​ត្រឹមត្រូវ មន្ត្រី​នគរបាល​នឹង​កាត់សក់​ខ្លី​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។ លោក​បញ្ជាក់​ថា «​ហាម​ដាច់ខាត​ការ​ឆ្លៀត​យក​កម្លាំង​ក្នុង​អង្គភាព​ទៅ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន ឬ​ជា​លក្ខណៈ​បុគ្គល​ឯក ជន​ដែល​មិន​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ និង​ហាម​ដាច់ខាត​ការ​យក​មន្ត្រី​នគរបាល​ជាតិ​ទៅ​ប្រចាំការ​ការពារ​កន្លែង​កម្សាន្ត ជា​ពិសេស​ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​កាស៊ីណូ​ជាដើម​» ។

លោកស្នងការ​ងារ​ក៏​បាន​គូសបញ្ជាក់​ថា​« បន្ថែម​លើ​ចំណុច​នេះ ២​ថ្ងៃ​ខាង​មុខ​ត្រូវ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ដើម្បី​ដឹង​ថា តើ​ពួក​គាត់​មានការ​អនុញ្ញាត​ឬទេ? បន្ត​គ្រប់គ្រង និង​ការ​ប្រើប្រាស់​អាវុធ​» ។ លោក​បន្ថែម​ថា ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​អោយ​បាន​ប្រចាំ និង​មាន​របាយការណ៍ ដើម្បី​ដឹង​ថា នៅ​មូលដ្ឋាន​មាន​បញ្ហា​អ្វី និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ទាន់​ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ