ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការសារភាពនិងមូលហេតុ​​…ដែល​ឃាត​ករ​​​ត្រូវ​តែមក​សម្លា.ប់​​ជន​រង​គ្រោះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​សង្ស័យ​ជាឃាតករ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ជន​រង​គ្រោះ ​ព្រោះតែ​ខឹង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ខ្លួន​គ្មាន​ហេតុផល ។ ក្រោយ​ពេល​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​បុរស​រង​គ្រោះ ខ្លួន​ក៏​ចាកចេញ​ទៅ​ផ្ទះ ប៉ុន្តែ​ក្រោយមក​ដោយ​នឹក​ខឹង​ខ្លាំង​ពេក ទើប​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​វិញ​…

ខេត្តកណ្តាល ៖ ជន​សង្ស័យ​ជាឃាតករ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ជន​រង​គ្រោះ ​ព្រោះតែ​ខឹង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ខ្លួន​គ្មាន​ហេតុផល ។ ក្រោយ​ពេល​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​បុរស​រង​គ្រោះ ខ្លួន​ក៏​ចាកចេញ​ទៅ​ផ្ទះ ប៉ុន្តែ​ក្រោយមក​ដោយ​នឹក​ខឹង​ខ្លាំង​ពេក ទើប​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​វិញ​ ដើម្បី​សម្លាប់​ចោល ។ លុះ​ពេល​ដើ​ទៅ​ដល់​ខ្យូ​សលក់​ដី​ឡូត៍​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​លក់​ម្នាក់ឯង ខ្លួន​ក៏​យក​ខ្សែរឹត​ក​សម្លាប់​តែ​ម្ដង​ទៅ ។

សូមបញ្ជាក់ថា ពិតជា​ចិត្តខ្លាំង​មែន ដែល​បុរស​ម្នាក់​បាន​រឹត​ក​សម្លាប់​បុរស​ម្នាក់​ទៀត ព្រោះតែ​ខឹង​បុរស​នោះ​ ដែល​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ខ្លួន ​រហូត​ទាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ខណៈ​បុរស​ជា​ប្តី​ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ឃើញ​ប្រពន្ធ​កំពុងនិយាយ​លេង​ជាមួយ​ខ្លួន​ស្ងាត់​ៗ​តែ​២​នាក់​។ មិនតែប៉ុណ្ណោះ បន្ទាប់​ពី​ទាស់ សម្តី​គ្នា​មួយ​ប្រាវ បុរស​ជា​ប្តី​បាន​ស្ដីជេរ​ប្រពន្ធ​របស់​ខ្លួន ​នៅ​ចំពោះ​មុខ​ខ្លួន​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ជន​នេះ​ខឹង​យ៉ាង​ខ្លាំង​ក៏​ចាកចេញ​ទៅ ។ លុះ​ក្រោយមក​នៅ​វេលា​ទៀប​ភ្លឺ​ ក៏​បាន​ត្រឡប់​មក​វិញ ឃើញ​បុរស​ជា​ប្តី​កំពុង​ដេក​នៅ​ក្នុង​ខ្យូ​សម្នាក់​ឯង​ ក៏​រឹត​ក​សម្លាប់​តែ​ម្ដង​ទៅ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោងប្រហែល​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ចំណុច​ខ្យូ​សលក់​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​មង្គលបុរី ឃុំ​សំរោង​លើ ស្រុកអង្គស្នួល ។ ជនសង្ស័យ​ខាងលើ​នេះ ​ឈ្មោះ ធី សុខ​គី​ម អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង ភូមិ​កើតហេតុ​ខាងលើ ហើយ​ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​ខ្សែ​ពណ៌​លឿង​១ និង​កាំបិត​បុ័ងតោ​១ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រ៉ុ​ម សា​រាជ អាយុ​២៣​ឆ្នាំ​ដូច​គ្នា ជា​ជាង​ផ្សារ​ដែក មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្ត​កំ​ពង​ឆ្នាំង ប្រពន្ធ​ឈ្មោះ ពិត ចាន់​កែវ អាយុ​២០​ឆ្នាំ ជា​កសិករ មានស្រុក​កំណើ​ត​នៅ​ភូមិ​បឹង​វែង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀ​រ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា នៅមុន​ពេល​កើតហេតុ វេលា​ព្រលប់​ថ្ងៃ​ទី​១៤ កក្កដា ប្តី​របស់​នាង​បាន​ផឹកស្រា​ជាមួយ​បងប្អូន​ រហូត​ដល់​ម៉ោង​ប្រហែល​១០​យប់​ទើប​ឈប់ និង​បែក​គ្នា​ទៅ​រក​កន្លែងដេក​រៀង​ៗ​ខ្លួន ។ ចំណែក​ប្តី​នាង​មិន​បាន​ចូល​ទៅ​ដេក​ទេ គឺ​ចេញ​ទៅ​រក​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្តភក្តិ​៦​ទៅ​៧​នាក់​ង​ទៀត ។ លុះ​ក្រោយមក ស្រាប់តែ​ឃើញ​ជន​ដៃដល់​ឈ្មោះ ធី សុខ​គី​ម ដែល​ទើបត្រូវ​បាន​គេ​ជួល​ឲ្យ​មក​ចាក់​បេតុង​ពេល​យប់បាន​ប្រមាណ​៣​ម៉ោង​ប៉ុណ្ណោះ ដើរទៅ​រក​នាង ហើយ​សួរ​នាង​ថា តើ​យប់​ថ្មើរ​ហ្នឹងហើយ​មិន​ទាន់ចូល​ដេក​ទៀត ? ខណៈនោះ​នាង​ឆ្លើយ​ថា​«​នៅទេ​»បន្ទាប់​មក ជន​នេះ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​ទៅ ចំណែក​នាង​មិន​ទាន់​ចូល​ដេក​នៅឡើយ គឺ​នៅ​អង្គុយ​ចាំ​ប្តី ។

ប្រភព​ដដែល​បន្ត​ថា បន្តិច​ក្រោយមក​ ជនសង្ស័យ​ដើរ​ត្រឡប់​មក​វិញ និង​អង្គុយ​ជជែក​លេង​ជាមួយ​នាង ហើយ​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកក្កដា ទើប​ប្តី​នាង​ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្តភក្តិ​វិញ ។ ខណៈនោះ ប្តី​នាង​ខឹង​យ៉ាង​ខ្លាំង​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​នាង​ជាមួយ​ជន​ឈ្មោះ ធី សុខ​គី​ម ហើយ​លោក​ប្ដី​ក៏​បាន​ឈ្លោះ​ជេរ​ស្តី​នាង​យ៉ាង​ខ្លាំង ព្រមទាំង​
ឈ្លោះ​ជាមួយ​ជនសង្ស័យ​យ៉ាង​ខ្លាំង​ផង​ដែរ ។

បន្ទាប់​មក ជន​នេះ​បាន​ដើរ​ចេញ​ទៅ​បាត់​ទៅ ចំណែក​ប្ដី​នាង​បាន​ដេញ​នាង​ឲ្យ​ចូល​ដេក ហើយ​ក៏​ង៉ក់​ងរ​មិន​បាន​ចូល​ដេក​ជាមួយ​នាង​ឡើយ និង​បាន​ចេញ​ទៅ​បាត់​ ឯ​នាង​ក៏​មិន​បាន​ទៅ​តាម​ឡើយ ។ លុះដល់​ព្រឹក​ឡើង​នាង​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ខ្យូ​សបាត់​ទៅ​ហើយ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក កម្លាំង​ផ្នែក​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក រួម​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ ឃុំ បាន​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។

ជា​លទ្ធផល រក​ឃើញ​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​អំពើ​ឃាតក​ម្មរឹតក​សម្លាប់ ទើប​ខណៈនោះ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​នាំ​ទៅ​ធ្វើការ​សាកសួរ ទើប​ដឹង​ថា​ជន​នេះ​ គឺជា​ឃាតករ​សម្លាប់​ជន​រង​គ្រោះ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ