ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប៉ង​បញ្ចប់ជីវិត​ថា​តូចចិត្ត​កូនស្រី​ទើប​ស្លា.ប់ តែ​បែកធ្លាយ​ត្រឹម​ប្រពន្ធ​ថា​ផ្សេង ផ្អើល​​ប៉ោយ​ប៉ែ​ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​បុរស​ជា​សន្តិសុខ​យាម​នៅ​ហាង​របស់​ចិន​ម្នាក់ ប៉ន​ប៉ង​ចង​.​ក​បញ្ចប់ជីវិត តែ​ត្រូវ​សន្តិសុខ​រួម​អាជីព និង​អ្នកស្រុក​នាំ​គ្នា​ជួយ​ចាប់​ទាន់ តែ​បុរស​ម្នាក់​ប្រាប់​ថា​មក​ពី​វិបត្តិ​ផ្លូវចិត្ត​ព្រោះ​កូនស្រី​ទើប​ស្លាប់ ខុស​ផ្ទុយ​ពី​ស្ត្រី​ជាំ​ប្រពន្ធ​ប្រាប់​តាម​ទូរស័ព្ទ​ថា កូន​ឈឺ​ដេកពេទ្យ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​បុរស​ជា​សន្តិសុខ​យាម​នៅ​ហាង​របស់​ចិន​ម្នាក់ ប៉ន​ប៉ង​ចង​.​ក​បញ្ចប់ជីវិត តែ​ត្រូវ​សន្តិសុខ​រួម​អាជីព និង​អ្នកស្រុក​នាំ​គ្នា​ជួយ​ចាប់​ទាន់ តែ​បុរស​ម្នាក់​ប្រាប់​ថា​មក​ពី​វិបត្តិ​ផ្លូវចិត្ត​ព្រោះ​កូនស្រី​ទើប​ស្លាប់ ខុស​ផ្ទុយ​ពី​ស្ត្រី​ជាំ​ប្រពន្ធ​ប្រាប់​តាម​ទូរស័ព្ទ​ថា កូន​ឈឺ​ដេកពេទ្យ លោក​ប្តី​យក​ប្រាក់​កម្ចី​ពី​ធនាគារ​2​លាន​រៀល​គេច​បាត់​ពី​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

សេច​រាយការណ៍​បន្ត​ថា សន្តិសុខ​ដែល​គិត​ខ្លី​រូប​នេះ​ឈ្មោះ សៀង ហៃ អាយុ​41​ឆ្នាំ ជា​សន្តិសុខ​យាម​ហាង​ឲ្យ​ជនជាតិ​ចិន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ​នេះ​បាន​ដើរ​ឡើង​ទៅ​ជាន់​ទី​6 ហើយ​ប៉ុនប៉ង​ចង​.​ក​នឹង​ខ្សែ​កាបូប ប៉ុន្តែ​ត្រូវ​បាន​គេ​នាំ​គ្នា​ជួយ​ទាន់ ហើយ​ចងដៃ​ចងជើង​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​។

ក្រោយ​ពេល​សាកសួរ​ផ្ទាល់ មុន​នឹង​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ​សន្តិសុខ​ខាងលើ​នេះ​បាន​ប្រាប់​ថា មក​ពី​នឹក​អាណិត​កូនស្រី​វ័យ​20​ឆ្នាំ​ទើប​ស្លាប់​បាន​4​ទៅ​5​ថ្ងៃ ទើប​ខ្លួន​គិត​ខ្លី​ចង់​បញ្ចប់ជីវិត ប៉ុន្តែ​តែ​ធាតុ​ពិត នៅ​ពេល​ដែល​បាន​សាកសួរ​តាម​ទូរស័ព្ទ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ថា ប្តី​នាង​ខ្ចីប្រាក់​កម្ចី​2​លាន​រៀល ពី​ធនាគារ​មួយ​ក្នុង​ខេត្តកោះកុង ខណៈ​កូន​ៗ​ឈឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ្មាន​ប្រាក់​មួយ​រៀល ស្រាប់តែ​លោក​ប្តី​បាត់​ខ្លួន​តែ​ម្តង ហើយ​ទើបតែ​ដឹង​ដំណឹង​ពេល​ដែល​លោក​ប្តី​ប៉ន​ប៉ង​ចង​.​ក​សម្លាប់​នេះ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ