ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូលក្រុមបុរសនិងស្ត្រីជិត៥០នាក់ ក្រោយបង្កអនាធិបតេយ្យជុំវិញវត្តភ្នំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ក្រុម​ហៅ​ម៉ូយ​ដែល​បង្ក​ភាព​អនាធិបតេយ្យ​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ​និង​តាម​សួនច្បារ​មុខ​ស្ថានទូត​អា​មេ​រិ​ក ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ត្រូវ​កម្លាំង​ចម្រុះ​សាលា​ខណ្ឌ​ដូន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជិត​២​ស​ប្តា​ហ៍ និង​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ក្រុម​អ្នក​ទាក់​ម៉ូយ​ចំនួន​៤៩​នាក់ ។…

រាជធានី​ភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ក្រុម​ហៅ​ម៉ូយ​ដែល​បង្ក​ភាព​អនាធិបតេយ្យ​ជុំវិញ​រមណីយដ្ឋាន​វត្ត​ភ្នំ​និង​តាម​សួនច្បារ​មុខ​ស្ថានទូត​អា​មេ​រិ​ក ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ត្រូវ​កម្លាំង​ចម្រុះ​សាលា​ខណ្ឌ​ដូន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជិត​២​ស​ប្តា​ហ៍ និង​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ក្រុម​អ្នក​ទាក់​ម៉ូយ​ចំនួន​៤៩​នាក់ ។

លោក​គឹ​ម វុ​ត្ថា ប្រធាន​ក្រុម​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូន​ពេញ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​វត្ត​ភ្នំ បាន​បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួម​ទាំង​អ្នក​ហៅ​ម៉ូយ​នៅ​ជុំវិញ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តាម​បណ្តោយ​ផ្លូវ​លេខ​៩០, ៩២, ៩៤ និង​៩៦ ដែល​បាន​បង្ក​ភាព​អនាធិបតេយ្យ បណ្តាល​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​តម្លៃ​ស្ត្រី​ខ្មែរ​។

ជា​លទ្ធផល​រយៈពេល​១​ស​ប្តា​ហ៍​នៃ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​ធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ រួម​ទាំង​អ្នក​ហៅ​ម៉ូយ​សរុប​ចំនួន​៤៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៣៧​នាក់ និង​បុរស​ចំនួន​១២​នាក់ បញ្ជូន​មក​នៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​។

ដោយឡែក​រយៈពេល​មួយ​ខែ​គិត​ពី​ថ្ងៃ​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សហការ​ជាមួយ​សង្កាត់​និង​នគរបាល​ប៉ុស្តិ៍​ចុះ​ប្រមូល​ជនអនាថា អ្នក​សុំទាន​ និង​អ្នក​ញៀន​ថ្នាំ​សរុប​ចំនួន​៦៧​នាក់ ហើយ​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ