ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកាកោះហៅ​បក្សពួក​ឧកញ៉ាស៊ឹង​ សំអុល ២នាក់ទៀតចូលខ្លួនមុនថ្ងៃ០៩ សីហា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖ មនុស្ស​ជំនិតឧកញ៉ា​ ស៊ឹង សំ​អុលចំនួន២នាក់​ទៀត​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បី​សាកសួរ​អំពី​ករណី​ប្រមូល​ដឹក​ជញ្ជូន និងសមិទ្ធផល…

ខេត្តមណ្ឌលគិរី ​៖ មនុស្ស​ជំនិតឧកញ៉ា​ ស៊ឹង សំ​អុលចំនួន២នាក់​ទៀត​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បី​សាកសួរ​អំពី​ករណី​ប្រមូល​ដឹក​ជញ្ជូន និងសមិទ្ធផល អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ។

យោង​តាម​ដីកា​ដែល​កោះសន្តិភាព​ទទួល​បាន​ គឺតម្រូវ​ឲ្យ​ឈ្មោះ ណេ​ង ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​អ្នក​ចាត់ចែង​ការ​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ និងឈ្មោះ សាំង សុ​ខុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ជា​អ្នក​ចាត់ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ចូល​បង្ហាញ​នៅ​ខ្លួន​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ឱ្យ​បាន​មុន​ថ្ងៃ​ទី​០៩ ​សីហា ឆ្នាំ​២០១៩ ខាងមុន ដើម្បី​សាកសួរ​អំពី​ករណី ប្រមូលដឹក​ជញ្ជូន នឹង​សន្និធិ​ផល អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិ​ខិត​​អនុញ្ញាត​។

សួ​មរំ​ឮ​កថា គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដើម្បី ទប់ស្កាត់ និងបង្ក្រាប ធនធានធម្មជាតិ បាន​ចាប់​ឃាត់ខ្លួន​ឧកញ៉ា ស៊ឹង សំ​អុល រួម​និង​បក្ស​ពួក​ចំនួន​៣​នាក់ ក្នុង​ទឹកដី​ស្រុក​កោះ​ញែក​ ដោយ​រក​ឃើញ​ពី​បទល្មើស​ព្រៃឈើ​ជា​ច្រើន​ករណី ថែម​ទាំង​បាន​ប្រតិបត្តិការ​ដុត​បំផ្លាញ​មធ្យោបាយ​ដែល​បម្រើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​អស់​ជា​ច្រើន​គ្រឿង​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ