ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eden Hazard ប្រកែក​មិន​ពាក់អាវ​លេខ​៧ របស់ Ronaldo នៅ Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Eden Hazard ជំទាស់​មិន​ព្រមយក​អាវ​លេខ​៧​របស់ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Eden Hazard ជំទាស់​មិន​ព្រមយក​អាវ​លេខ​៧​របស់ Cristiano Ronaldo មក​ពាក់​នៅ Real Madrid ហើយ​សុំ​យក​អាវ​លេខ​២៣​វិញ ។ យើង​គ្រប់​គ្នា​អាច​នឹង​គិត​ថា នេះ​មក​ពី Hazard ចង់​ចែក​ឱ្យ​ដាច់​ពី​ស្នាដៃ​របស់​ខ្លួន​និង​របស់ Ronaldo ពេល​លេង​នៅ Real Madrid​។ តែ​ហេតុផល​ការ​ពិត​គឺ​មិន​ដូច្នោះ​ឡើយ​។

អាវ​លេខ​៧​នា​ពេល​បច្ចុប្បន្ន​គឺជា​របស់​កីឡាករ Mariano Diaz ដែល​លេង​មិនសូវ​បាន​ល្អ​សោះ​នៅ Real Madrid​។ ម្យ៉ាងវិញទៀត​អតីត​កីឡាករ​របស់​ក្លិប​តោ​ខៀវ Hazard ស្រឡាញ់​កីឡាករ Michael Jordan ដែល​ជា​កីឡាករ​បាល់​កន្ត្រក​ពាក់អាវ​លេខ ២៣​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​បានជា Hazard មិន​ជ្រើស​យក​អាវ​លេខ​៧ ហើយ​បែរជា​ចង់បាន​លេខ​២៣​។

យើង​ក៏​អាច​ឃើញ​ផង​ដែរ​ថា មិន​ត្រឹមតែ Michael Jordan នោះ​ទេ ដែល​ពាក់អាវ​លេខ​២៣​។ ក្រៅពី​នេះ​ក៏​មាន​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា Beckham, Bulls និង Lakers ផង​ដែរ​។ តែ​ពូក​គេ​មិនមែន​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ Hazard ចង់​ពាក់អាវ​លេខ​២៣​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី Hazard លេង​ឱ្យ​ក្លិប Chelsea រូបគេ​តែងតែ​ពាក់អាវ​លេខ​១០​ជាប់​រហូត តែ​នៅ​ពេល​នេះ​កីឡាករ Luka Modric ដែល​ជា​ម្ចាស់​ពាន Ballon d’Or ជា​អ្នក​ពាក់អាវ​នេះ​ជំនួស​៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ