Leicester ទិញយក Lewis Dunk មកជំនួសកន្លែងរបស់ Harry Maguire
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកញ្ជ្រោង Leicester បានសម្រេចទិញយកកីឡាករ Lewis Dunk របស់ក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកញ្ជ្រោង Leicester បានសម្រេចទិញយកកីឡាករ Lewis Dunk របស់ក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបកញ្ជ្រោង Leicester បានសម្រេចទិញយកកីឡាករ Lewis Dunk របស់ក្លិប Brighton ក្នុងតម្លៃ៤៥លានផោន ដើម្បីយកមកជំនួសកន្លែងរបស់ខ្សែការពារ Harry Maguire ដែលទើបតែចាកចេញទៅលេងឱ្យក្លិបបិសាចក្រហម Manchester United។
គ្រូបង្វឹកលោក Brendan Rodgers កន្លងមកបានមើលឃើញកីឡាករ James Tarkowski និង Dunk ថាជាជម្រើសដ៏ល្អសម្រាប់យកមកជំនួសកីឡាករ Maguire។ តែក្រោយមក លោកក៏សម្រេចចិត្តយក Dunk មកលេងក្នុងតម្លៃ៤៥លានផោន។
Dunk អាយុ២៧ឆ្នាំ បានចំណាយពេលតាំងពីដើមមកនៅលេងឱ្យក្លិប Brighton ហើយនៅខ្ចីជើងនៅ Bristol City មួយឆ្នាំនៅ២០១៣។ គេបានឡើងប្រកួត៣៨ដង កាលពីរដូវកាលមុន ដែលរកបានគ្រាប់បាល់២គ្រាប់ ក្នុងនាមជាខ្សែការពារ។
ដោយសារតែកាលពីថ្ងៃចន្ទ Manchester United សម្រេចទិញយក Maguire ទៅបាត់ក្នុងតម្លៃថ្លៃជាងគេសម្រាប់ខ្សែការពារលើលោក ក្លិបកញ្ជ្រោងមិនបង្អង់យូរក៏បានត្រៀមរួចរាល់សម្រាប់ឱ្យកីឡាករ Dunk ចូលកាន់កន្លែងរបស់ Maguire ជាផ្លូវការ៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ