រថយន្ត​​ដឹក​អ្នកដំណើរ​ជួប​គ្រោះ​ពេល​ចុះ​ពីលើ​ភ្នំ​គូ​លែន​វិញ ម្នាក់​ៗ​ព្រលឹង​ចុង​សក់


ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទេសចរ​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​ចំនួន​២៨​នាក់​ពី​ភ្នំពេញ​មក​លេង​ភ្នំ​គូលែន លុះ​ពេល​ចុះ​មក​វិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក្រឡាប់​ធ្លាក់​ជំរាលភ្នំ បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​និង​ស្រាល​១០​នាក់ (​ក្នុង​នោះ​ស្រី​ចំនួន​៩​នាក់​)​។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូ​លេ​ន​ថ្មី​ខាងកើត ស្ថិត​នៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រភេទ​ទេសចរ​មួយ​គ្រឿង​ខាងលើ​មាន​ដឹក​អ្នកដំណើរ​ចំនួន​២៨​នាក់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-៦៩៩៨ បើកបរ​ដោយ​ឈ្មោះ កែវ មក​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ខេត្តកណ្តាល ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ