ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខ Neymar នៅ​ក្នុង​ការ​ហ្វឹកហាត់​របស់ PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​សម្បូរ​រឿង Neymar ត្រូវ​បាន​គេ​ឃើញ​មុខ​នៅ​ក្នុង​ការ​ហ្វឹកហាត់​របស់ Paris Saint-Germain ក្រោយ​ពី​បាត់​មុខ​អស់​ពេល​មួយ​រយៈ​ ។…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​សម្បូរ​រឿង Neymar ត្រូវ​បាន​គេ​ឃើញ​មុខ​នៅ​ក្នុង​ការ​ហ្វឹកហាត់​របស់ Paris Saint-Germain ក្រោយ​ពី​បាត់​មុខ​អស់​ពេល​មួយ​រយៈ​ ។ ដោយសារ​តែ​កាលពី​ស​ប្តា​ហ៍​មុន Neymar បាត់​ដំ​ណឺង​សូន្យឈឹង​ពី​ក្លិប ហើយ​មិនឃើញ​មានមុខ​ក្នុង​ការ​ហ្វឹកហាត់ នាយក​កីឡា​របស់​ក្លិប​មានការ​ខឹង​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ចេញ​ជា​សារ​មួយ​នៅ​លើ​វេ​ប​សាយ​។

នៅ​ពេល​កន្លង​ថ្មី​ៗ​នេះ ក្លិប​អ្នកមាន​បារាំង​ឆេះដុំ​តិច​ៗ ពេល​ដែល​កីឡាករ​ឆ្នើម​ក្នុង​ក្លិប​របស់​ខ្លួន Neymar មិន​បាន​ចូលរួម​ការ​ហ្វឹកហាត់​មុន​ពេល​បើក​រដូវ​កាល​ថ្មី​។ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​លើក​ឡើង​ថា Neymar អាច​នៅ​ទៅ​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​វិញ Barcelona​។

បើ​ទោះបីជា​ទិញ​យក Neymar មក​ពី Barcelona ក្នុង​តម្លៃ​ខ្លួន​១៩៨​លាន​ផោន ក្លិប PSG ហ៊ាន​ខាត ៦៣​លាន​ផោន ឱ្យ​តែ​លក់ Neymar ចេញ​។ តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បារាំង El Paris បានឱ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បារាំង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​លក់ Neymar ចេញ​ទៅ​ឱ្យ Barcelona ក្នុង​តម្លៃ​ទាប​ជាង​មុន​។

ក្នុង​បទ​សម្ភាសន៍​មួយ លោកនាយក​កីឡាករ​របស់​ក្លិប PSG លោក Leonardo បាន​ប្រាប់​ទៅ​សារព័ត៌មាន Le Parisien ថា​៖ «Neymar អាច​ចាក​ចេញពី PSG ប្រសិនបើ​គ្រប់​គ្នា​អាច​ទទួលយក​បាន​»​។ តែ​នៅ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​វេលា​ម៉ោង​៧​កន្លះ​ល្ងាច Neymar បាន​ចាក​ចេញពី​ប្រេ​ស៊ី​លម​ក​កាន់​បារាំង ហើយ​បាន​លេចមុខ នៅ​តារាង​ហ្វឹកហាត់​របស់​ក្លិប PSG ដើម្បី​ហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៕

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ