ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មោគ្គល្លាន​លេង​ធម៌​ក្តៅ​ដាក់​សេដ្ឋី​កំណាញ់​ស្វិត

4 ឆ្នាំ មុន

ថ្ងៃមួយ​លោក​សេដ្ឋី​នោះ​ចង់​បរិភោគ​នំអំបែង ព្រោះហេតុតែ​គាត់​ជា​អ្នក​កំណាញ់​ហួសពេក ខ្លាច​មាន​មនុស្ស​មក​សុំ​នំ​គាត់​បរិភោគ​ទើប​មិន​ហ៊ាន​ឱ្យ​ប្រពន្ធ​គាត់​ធ្វើ​នំ​នៅ​កន្លែង​ដែល​មាន​ពួក​មនុស្ស​ដើរទៅ​មក​ច្រើន ។ គាត់​បាន​ប្រើ​ឱ្យ​ប្រពន្ធ​យក​របស់របរ​សម្រាប់​ធ្វើ​នំ​ឡើង​ទៅ​ធ្វើ​នៅផ្ទះ​ជាន់​លើ​គេ​បំផុត ដើម្បី​កុំឱ្យ​មាន​មនុស្ស​មក​មើលឃើញ ។ ឯ​របស់របរ​ដែល​យក​ទៅ​ធ្វើ​នំ​នោះ​គាត់​មិន​ឱ្យ​យក​របស់​ដែល​ល្អ​ៗ​មាន​តម្លៃ​ច្រើន​ៗ​ទៅ​ធ្វើ​នំ​ទេ ដូច​ជា​អង្ករ​ជា​ដើម គាត់​ឱ្យ​យក​តែ​ចុងអង្ករ​ខ្ទេច​ៗ​ប៉ុណ្ណោះ​ឯង…

ថ្ងៃមួយ​លោក​សេដ្ឋី​នោះ​ចង់​បរិភោគ​នំអំបែង ព្រោះហេតុតែ​គាត់​ជា​អ្នក​កំណាញ់​ហួសពេក ខ្លាច​មាន​មនុស្ស​មក​សុំ​នំ​គាត់​បរិភោគ​ទើប​មិន​ហ៊ាន​ឱ្យ​ប្រពន្ធ​គាត់​ធ្វើ​នំ​នៅ​កន្លែង​ដែល​មាន​ពួក​មនុស្ស​ដើរទៅ​មក​ច្រើន ។ គាត់​បាន​ប្រើ​ឱ្យ​ប្រពន្ធ​យក​របស់របរ​សម្រាប់​ធ្វើ​នំ​ឡើង​ទៅ​ធ្វើ​នៅផ្ទះ​ជាន់​លើ​គេ​បំផុត ដើម្បី​កុំឱ្យ​មាន​មនុស្ស​មក​មើលឃើញ ។

ឯ​របស់របរ​ដែល​យក​ទៅ​ធ្វើ​នំ​នោះ​គាត់​មិន​ឱ្យ​យក​របស់​ដែល​ល្អ​ៗ​មាន​តម្លៃ​ច្រើន​ៗ​ទៅ​ធ្វើ​នំ​ទេ ដូច​ជា​អង្ករ​ជា​ដើម គាត់​ឱ្យ​យក​តែ​ចុងអង្ករ​ខ្ទេច​ៗ​ប៉ុណ្ណោះ​ឯង ព្រោះ​គាត់​ខ្លាច​អស់​អង្ករ​ពី​ក្នុង​ពាង ។ និយាយ​អំពី​នំ​ដែល​គា​ត់​​ឱ្យធ្វើ​នោះ​សូ​ម្បី​តែ​ប្រពន្ធ​សម្លាញ់​របស់​គាត់​ដែល​ជា​អ្នក​ធ្វើ​នោះ​ក៏​គាត់​មិន​ឱ្យ​ប្រពន្ធ​បរិភោគ​ដែរ គឺ​ធ្វើ​សម្រាប់​តែ​គាត់​ម្នាក់ឯង​ប៉ុណ្ណោះ ។

ព្រះ​បរម​សាស្តា​ទ្រង់​ទតព្រះនេត្រ​ឃើញ​ឧបនិស្ស័យ​នៃ​សោតាបត្តិផល របស់​លោក​សេដ្ឋី​និង​ភរិយា ទើប​ទ្រង់​ត្រាស់​ហៅ​ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ ឱ្យ​និមន្ត​ទៅ​ទូន្មាន​ប្រៀនប្រដៅ អប់រំ​ដើម្បី​ឱ្យ​លោក​សេដ្ឋី​លះបង់​ចិត្ត​កំ​ណា​ញ់​ស្វិតស្វាញ​ចោល​ឱ្យ​អស់ កុំឱ្យ​មាន​សេសសល់​តទៅ​ទៀត ។

ព្រះ​មហាមោគ្គល្លាន ពេល​និមន្ត​ទៅ​ដល់​បាន​ធ្វើ​បង្អួច​ផ្ទះ​ដែល​បិទ​ជិត​ទាំងនោះ​ឱ្យ​របើក​អស់​ដោយ​ឫទ្ធិ​ដើម្បី​បំបាក់​ចិត្ត​មានះ​រឹងរូស​ដោយ​ចិត្ត​កំណាញ់​ស្វិត ហើយ​អប់រំ​ទូន្មាន​ដល់​លោក​សេដ្ឋី​និង​ភរិយា​ឱ្យ​កើត​មាន​សេ​ច​ក្តី​ជ្រះថ្លា ក្នុង​ព្រះពុទ្ធ​សាសនា រួច​នាំ​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​ក្រាបថ្វាយបង្គំ​ព្រះ​បរម​សាស្តា ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​សម្តែង​ព្រះធម៌​ទេសនា​ប្រោស​លោក​សេដ្ឋី និង​ភរិយា​ឱ្យ​បាន​សម្រេច​ព្រះ​សោតាបត្តិផល​នៅ​ពេល​នោះ​ឯង ។

ពួក​ភិក្ខុ​ទាំងឡាយ​បាន​ប្រជុំ​គ្នា ពោ​សរសើរគុណ​របស់​ព្រះ​មហាមោគ្គល្លាន​ដោយ​ប្រការ​ផ្សេ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ