ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​ឲ្យ​គណៈ​អភិបាល​រាជធានី -​ខេត្ត ពង្រឹង​ការ​គ្រប់គ្រង​សំណង់​មាន​ប្រសិទ្ធិ​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​គណៈ​អភិបាលខេត្ត​រាជធានី​ខេត្ត​ទាំងអស់​គ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ យោង​តាម​លិខិត​របស់​សម្តេច ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​គណៈ​អភិបាលខេត្ត​រាជធានី​ខេត្ត​ទាំងអស់​គ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ យោង​តាម​លិខិត​របស់​សម្តេច ស ខេ​ង ប្រាប់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ នៅ​ថ្ងៃ​ទី​១៥ កក្កដា យ៉ាង​ដូច្នេះ​ថា ជម្រាប​លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ដោយ​កម្មវត្ថុ​ស្តី​ពី​ការ​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់​នៅ​តាម​រាជធានី​ខេត្ត ។

សម្តេច​បាន​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ វិស័យ​សំណង់​ក៏​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន ។ ក្នុង​នោះ​ក្រសួងមហាផ្ទៃ​ក៏​បាន​កត់សម្គាល់​ឃើញ​ថា​ការ​សាងសង់​សំណង់​មួយ​ចំនួន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ពី​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំង​គោរព​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ ។ ប៉ុន្តែ​ទន្ទឹម​នេះ​ក៏​មាន​សំណង់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដំណើរការ​សាងសង់​ជួសជុល និង​កែប្រែ​ទ្រង់ទ្រាយ​សំណង់​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ខុស​ពី​លិខិតអនុញ្ញាត និង​ពុំ​មានការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​សំណង់​ឲ្យ​បាន​ត្រឹមត្រូវ ដែល​ករណី​ទាំងនេះ​អាច​បណ្តាល​ឲ្យ ប៉ះពាល់​ដល់​សោភ័ណ​ភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាព​សំណង់ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណ រហូត​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ និង​ហានិភ័យ​ផ្សេង​ៗ ។

សម្តេច​បាន​បញ្ជាក់​ក្នុង​លិខិត​ថា​«​ដើម្បី​រួមចំណែក​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​សំណង់​ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​លោក លោក​ជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ដូច​ខាងក្រោម ៖ ត្រូវ​ណែនាំ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យ​ទទួលខុសត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់ ព្រមទាំង​ធានា​ថា មិន​មានការ​សាងសង់​សំណង់​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ខុស​ពី​លិខិតអនុញ្ញាត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។ ត្រូវ​ព​នឿ​ន​នីតិវិធី​ក្នុង​ការ​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ជូន​ដល់​ម្ចាស់​សំណង់​ឲ្យ​បាន​ឆាប់​ស្រប​តាម​គោលការណ៍​បែបបទ និង​នីតិវិធី​កំណត់​ជា​ធរមាន ។ ត្រូវ​បន្ត​លើកកម្ពស់​ការ​ផ្តល់​សេវា​លើ​វិស័យ​សំណង់​នៅ​តាម​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ ដែល​មាន​យន្តការ​ច្រក​ចេញចូល​តែ​មួយ ត្រូវ​អប់រំ ផ្សព្វផ្សាយ​ដល់​ម្ចាស់​សំណង់​ឲ្យ​យល់​ដឹង និង​គោរព​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ សុវត្ថិភាព ក្នុង​ការ​សាងសង់​សំណង់ និង​ផលវិបាក​នៃ​ការ​សាងសង់​ដែល​មិន​គោរព​តាម​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ ។

សូម​ជម្រាប​ថា​ការ​ចេញ​លិខិត​របស់​ក្រសួងមហាផ្ទៃ​បន្ទាប់​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របស់​ជា​ច្រើន​នាក់​កាលពី​ពេល​កន្លង​មកនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ