ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​កំពុង​ធ្វើ​ឱ្យ​ចិន​ប្រហោងពោះធ្លុង

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ តម្រូវការ​របស់​ចិន​សម្រាប់​ទំនិញ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ដែល​ជា​ភស្តុ​តាង​បង្ហាញ​ពី​ការ​ខូចខាត​សេដ្ឋកិច្ច​ពី​សង្គ្រាម​ពាណិជ្ជកម្ម ។ វា​មិន​គ្រាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ការ​នាំ​ចូល​ទំនិញ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​៣១% នៅ​ក្នុង​ខែមិថុនា ។ សេដ្ឋវិទូ​និយាយ​ថា…

វ៉ា​ស៊ី​ន​តោន ៖ តម្រូវការ​របស់​ចិន​សម្រាប់​ទំនិញ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ដែល​ជា​ភស្តុ​តាង​បង្ហាញ​ពី​ការ​ខូចខាត​សេដ្ឋកិច្ច​ពី​សង្គ្រាម​ពាណិជ្ជកម្ម ។ វា​មិន​គ្រាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ការ​នាំ​ចូល​ទំនិញ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​៣១% នៅ​ក្នុង​ខែមិថុនា ។ សេដ្ឋវិទូ​និយាយ​ថា នេះ​បង្ហាញ​ពី​សេដ្ឋកិច្ច​ចិន ដែល​កំពុង​តែ​លូតលាស់​យឺត​រួច​ទៅ​ហើយ មក​ត្រូវ​គេ​ធ្វើ​ឱ្យ​កាន់តែ​យឺត​ថែម​មួយ​កម្រិត​ទៀត ។

លោក Zhiwei Ren ប្រធាន​គ្រប់គ្រង​និង​ជា​អ្នកគ្រប់គ្រង​ផលប​ត្រ​នៅ​ក្រុមហ៊ុន Penn Mutual Asset Management បាន​ថ្លែង​ថា​៖«​ការ​នាំ​ចូល​របស់​ប្រទេស​មួយ បង្ហាញ​ពី​កម្រិត​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​។ សេដ្ឋកិច្ច​រឹង​មាំ​តែងតែ​មានការ​នាំ​ចូល​កាន់តែ​ច្រើន​។ ការ​នាំ​ចូល​ទាប​នេះ បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ទាប​នៅ​ចិន​» ។

លោក Jeff Ng ប្រធាន​សេដ្ឋវិទូ​អាស៊ី​ប្រចាំ​ក្រុមហ៊ុន Continuum Economics បាន​ថ្លែង​ថា​៖«​វា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តម្រូវការ​ក្នុងស្រុក​ទន់ខ្សោយ​របស់​ប្រទេស​ចិន​។ ទិន្នន័យ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ក្នុងស្រុក​ទាប​និង​កំណើន​យឺត​។ យើង​រំពឹង​ថា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នឹង​មាន​ស្ថិរភាព​នៅ​កម្រិត​ទាប​នៅ​ត្រីមាស​ខាង​មុខ​»​។

អត្រាកំណើន GDP ប្រចាំត្រីមាស​ដំបូង​របស់​ចិន មាន​ត្រឹមតែ​៦.៤% តែ​អ្នក​សេដ្ឋកិច្ច​ដែល​ស្ទង់​មតិ​ដោយ Reuters បាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ​៦.២% នៅ​ត្រីមាស​ទី​២ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ការ​នាំ​ចូល​របស់​អា​មេ​រិ​ក ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​ពន្ធ​នាំ​ចេញ​ត្រូវ​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ផ្លាស់​ប្តូរ​ការ​ទិញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​កាលពីមុន​ធ្លាប់តែ​យក​ពី​សហរដ្ឋអាមេរិក ៕

ចុចអាន ៖ អា​មេ​រិ​ក​ក្តៅ​ឆេវ​ដូច​ភ្នំភ្លើង​ផ្ទុះ​រឿង​ចិន​និយាយ​បាតដៃ​ខ្នងដៃ

ចុចអាន ៖ អា​មេ​រិ​ក​-​ចិន ស៊ីសាច់ហុតឈាម​គ្នា​ដូច​បើកដៃ​ឱ្យ​ប្រទេស១នេះ​ទទួលផល

ប្រភព ៖ nbcnews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ