ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១​ឡាន​ត្រឡប់​មក​ពី​ហែ​ទៀនវស្សា​វិញ​បែរជា​ជួប​គ្រោះ​អកុសល់​ក្រឡាប់​ឡាន

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នេះ​ចាត់​ទុក​ថា ជា​សំណាង​ទៅ​ហើយ​ដែល​មនុស្ស​មួយ​ឡាន​មិន​មាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​ឡាន​ចុះ​ចំណោត​បែរជា​ដាច់​ហ្វ្រាំង បណ្តាល​អោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១៤…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នេះ​ចាត់​ទុក​ថា ជា​សំណាង​ទៅ​ហើយ​ដែល​មនុស្ស​មួយ​ឡាន​មិន​មាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ខណៈ​ឡាន​ចុះ​ចំណោត​បែរជា​ដាច់​ហ្វ្រាំង បណ្តាល​អោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ចំណុច​ផ្លូវ​ចូល​ប្រាសាទ​មាស ប្រាសាទ​ប្រាក់ ស្ថិត​នៅ​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នក​រង​គ្រោះ​ទាំងអស់​ត្រូវ​បានដឹង​ថា ទើប
ពី​ត្រឡប់​មក​ពី​ហែ​ទៀនវស្សា​នា​វត្ត​មួយ​នា​ជើងភ្នំ​ស្រង់ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដោយ​បញ្ជូន​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរ​រ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​អ្នកបើកបរ​ដោយ​ឈ្មោះ ឯម សល់ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ បើករថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ 3A-3441 ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​គងពិសី​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង គឺ​រថយន្ត​ដាច់​ហ្វ្រាំង​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​ខាងលើ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំងអស់​ត្រឡប់​មក​ពី​ប្រារព្ធ​ពិធីបុណ្យ​ហែ​ទៀនវស្សា នៅ​វត្ត​ប្រសាទ​មាស ប្រាសាទ​ប្រាក់ ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​របួស​មនុស្ស ២៧​នាក់ ស្រី​២០​នាក់ របួសធ្ងន់​១៤​នាក់ ស្រី​១២​នាក់ ស្រាល​១៣​នាក់ ។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ទាំងអស់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ករណី​នេះ គឺជា​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​តែ​តៃកុង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​បាន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត អោយ​បាន​ត្រឹមត្រូវ​ទើប​ជួប​ហេតុការណ៍​អាក្រក់​នៅ​ពេល​បើកបរ​បែប​នេះ ។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​តៃកុង​រថយន្ត​ទាំងអស់ បើសិនជា​ត្រូវ​បាន​ជួល​ដឹក​យាយ​តា មក​ធ្វើបុណ្យ​នៅ​វត្ត​នានា​នៅ​ជើងភ្នំ​ស្រង់​នេះ សូម​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​អោយ​បាន​ត្រឹមត្រូវ​ចៀសវាង​ជួប​ហេតុ​អ​កុ​ល​បែប​នេះ ។

បន្ទាប់​ពី​បញ្ជូន​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ រួច​សមត្ថកិច្ច​បាន​បំពេញបែបបទ​នឹង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ម្ចាស់​មក​បំពេញ​ឯកសារ​ទទួលយក​ទៅ​ជួសជុល​ប្រើប្រាស់​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ