សត្វ​ឆ្មា​មួយ​ក្បាលមាន​ភ្នែក​ពីរ​ពណ៌ កំពុង​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត


សត្វ​ឆ្មា​ញី​ពណ៌​ខ្មៅ​មួយ​ក្បាល ដែល​មានឈ្មោះ Niu Nai គឺជា​ឈ្មោះ​ដែល​មាន​ន័យ​ថា «​ទឹកដោះ​» នៅ​ក្នុង​ភាសា​ចិន​កុក​ងឺ បាន​កើតមក​ជាមួយ​ប្រ​ស្រី​ភ្នែកមាន​ពណ៌​ផ្សេង​គ្នា ដែល​នេះ គឺជា​លក្ខខណ្ឌ​តាម​រយៈ​ការ​បង្កាត់​ពូជ​ពីរ​ពណ៌​ខុស​គ្នា ។

ពហុ​ពណ៌ ជា​ធម្មតា​កើតឡើង​ក្នុង​ចំណោម​ឆ្មា​ពណ៌​-​ស ព្រោះ​ហ្ស៊ែ​ន​ទទួលខុសត្រូវ​ចំពោះ​ពណ៌​នៃ​រោម​របស់​ពួក​វា គឺ​ដូច​គ្នា​ទៅ​នឹង​ហ្ស៊ែ​ន​ដែល​កំណត់​ពណ៌​នៃ​ភ្នែក​របស់​ពួក​វា​ដែរ នេះ បើ​យោង​តាម CatHealth.com ។

ការ​ពិត​ដែល​ថា ពហុ​ពណ៌ គឺ​កម្រ​មាន​ណាស់ ហើយ Niu Nai ពណ៌​ខ្មៅ ដូច្នេះ​ធ្វើ​ឱ្យ​វា​ក្លាយជា​ឆ្មា​ពិសេស ។ Niu Nai រស់នៅ​ជាមួយ​នាង Clare Zheng ដែល​ដូច​ជា ម្តាយ​របស់​វា​អ៊ីចឹង​ដែរ បន្ទាប់​ពី​នាង​ទទួល​ពី​មិត្តភក្តិ​របស់​នាង​យម​មក​ចិញ្ចឹម ។

Niu Nai បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅ​លើ Weibo ជា​កន្លែង​ដែល​វា​មាន​អ្នកគាំទ្រ​ជាង ១៦.០០០ នាក់ ។ ឆ្មា​ដែល​គួរ​ឱ្យ​ស្រលាញ់​នេះ គឺ​នៅ​ក្នុង​រូបថត​មួយ​ចំនួន​បង្ហាញ​ថា ភ្នែក​ខាងឆ្វេង​របស់​វា​មាន​ពណ៌​ខៀវ លាយ​ពណ៌​ក្រហម ដែល​ទំនងជា​កើត​ចេញពី​ចលនា​មេឡានីន និង​ទំនាក់ទំនង​ជាមួយ​ពន្លឺ ។

កាលពី​ខែមីនា Niu Nai ត្រូវ​បាន​បញ្ចូល​រូបភាព​ទៅ​ក្នុង Instagram ដែល​បច្ចុប្បន្ន​វា​មាន​អ្នកគាំទ្រ​ជាង ៣៨.០០០ នាក់ ។ ជាមួយនឹង​ភ្នែក​ដ៏​ស្រស់​ស្អាត ក្បាល​រាង​មូល និង​មាន​រោម​យ៉ាង​ស្រស់​ស្អាត​នៅ​ពេល​យប់​ផង​នោះ Niu Nai គឺ​ពិតជា​កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​ជា​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ