PSG នឹងវ៉ៃចេញ Neymar ទៅ Barcelona ភ្លាម តែដូរយកមកវិញខ្សែការពារ១រូបគត់
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា PSG កំពុងតែគិតគូរឱ្យ Neymar ទៅលេងនៅ Barcelona ជាមួយនឹងការប្តូរ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា PSG កំពុងតែគិតគូរឱ្យ Neymar ទៅលេងនៅ Barcelona ជាមួយនឹងការប្តូរ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា PSG កំពុងតែគិតគូរឱ្យ Neymar ទៅលេងនៅ Barcelona ជាមួយនឹងការប្តូរ Clement Lenglet មកលេងនៅក្លិបរបស់ខ្លួន ជាមួយនឹងលុយបន្ថែមសល់ពីការលក់ Neymar ។
ម្ចាស់ពានបារាំងចង់បានកីឡាករ Clement Lenglet មកលេងនៅក្លិបរបស់ខ្លួន ខណៈដែលចង់ឱ្យ Neymar ទៅរកជម្រកចាស់របស់ខ្លួនវិញ ។ Lenglet អាយុ២៤ឆ្នាំ ដែលបានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយនឹង Nancy នៅបារាំងត្រូវបានក្លិប PSG សរសើរមិនដាច់ពីមាត់ ។
កីឡាករបារាំងរូបនេះបានចេញពីក្លិប Sevilla ទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីរដូវកាលមុន ក្នុងតម្លៃប្រហែល៣១លានផោនតែមិនសូវជាបានលេងប៉ុន្មាននោះទេ ដោយលេងបានត្រឹមតែ២៣ដងប៉ុណ្ណោះក្នុងការប្រកួត La Liga ។
ជាលទ្ធផល Barcelona ចង់បានកីឡាករជើងខ្លាំង Neymar ពីក្លិប PSG មកលេងបូកគ្នាជាមួយនឹងខ្សែការពាររូបនេះ ។ Barcelona ចង់ដោះដូរកីឡាករ Neymar ជាមួយនឹង Philippe Coutinho ឬ Ousmane Dembele តែខាង PSG បែរជាទទូចចង់បានខ្សែការពារ Lenglet ទៅវិញ ។
វាសនារបស់ Neymar កាន់តែច្បាស់ទៅៗហើយសម្រាប់ការចាកចេញពី PSG ដោយសារតែសូម្បីតែនាយកខាងផ្នែកកីឡាលោក Leandro ក៏បានប្រាប់កាលពីខែមុនថា ក្លិបនឹងឱ្យ Neymar ចេញប្រសិនបើនិយាយថ្លៃត្រូវគ្នា ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ