ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple លួង​ចិត្ត​អ្នក​ប្រើ​ចេញ iPhone ស៊េរី​ថ្មី​ដក​ស្នាម​ឆក​ចង់​អស់

4 ឆ្នាំ មុន

អ្នកវិភាគ​ដ៏​ពេញ​និយម​ម្នាក់​គឺ​លោក Ming-Chi Kuo បាន​និយាយ​ថា​ទូរស័ព្ទ iPhone ម៉ូ​ដែល ឆ្នាំ 2020 នឹង​មាន​ម៉ូឌុល TrueDepth…

អ្នកវិភាគ​ដ៏​ពេញ​និយម​ម្នាក់​គឺ​លោក Ming-Chi Kuo បាន​និយាយ​ថា​ទូរស័ព្ទ iPhone ម៉ូ​ដែល ឆ្នាំ 2020 នឹង​មាន​ម៉ូឌុល TrueDepth តូច​ជាង​មុន​នឹង​ធ្វើ​ឱ្យ​មាន​ស្នាម​ឆក​លើ​អេ​ក្រង់​ដែល​សាំញ៉ាំ​តូច​ជាង​មុន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នកវិភាគ​បាន​ព្យាករណ៍​ពី​ការ​រចនា​ថ្មី​ដែល​នឹង​ចេញពី iPhone X និង XS ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ ។

ចំពោះ​កាមេរ៉ា​ខាងក្រោយ​ទូរស័ព្ទ iPhone 2020 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រព័ន្ធ 7P lens ។ លោក Kuo បាន​និយាយ​ថា​ទូរស័ព្ទ iPhone ដែល​មាន​អេ​ក្រង់​ពេញ​ដោយ​គ្មាន​ស្នាម​ឆក​រំខាន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញខ្លួន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ 2021 ។

តាម​របាយការណ៍​ថ្មី​ៗ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple មាន​គម្រោង​ធ្វើ​ឱ្យ​មាន Touch ID ឡើង​វិញ​នៅ​ក្នុង​កំណែ​ដាក់​នៅ​ក្រោម​អេ​ក្រង់​សម្រាប់ iPhone ផ្តាច់មុខ​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​ចិន ។

ប្រសិនបើ​វា​ជា​ការ​ពិត​ឧបករណ៍​នេះ​នឹង​មាន​តម្លៃ​ទាប​ជាង​មុន​ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ប្រកួតប្រជែង​ជាមួយនឹង​ការ​ផ្តល់​ជូន​របស់​ទូរស័ព្ទ Android នៅ​ក្នុង​រង្វង់​តម្លៃ​ប្រហែល 730 ដុល្លារ ដែល​ជា​ចំណុច​តម្លៃ​ដ៏​ពេញ​និយម​សម្រាប់​អ្នកទិញ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​ចិន ៕

ប្រភព​ ៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ