ពិតជាសំណាងណាស់ឈ្នះរង្វាន់មាសសុទ្ធ ១ គីឡូ ពី Kia
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនលក់រថយន្ត Kia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ «ចាប់រង្វាន់មាសសុទ្ធ ១ គីឡូក្រាម» របស់ខ្លួនកាលពីរាត្រីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ ព្រមទាំងមានការផ្សាយផ្ទាល់ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនដែលបានប្រើប្រាស់ និងជឿជាក់រថយន្ត Kia កន្លងមក ។
នៅក្នុងពិធីចាប់រង្វាន់នេះ ក្រុមហ៊ុនបានចាប់រង្វាន់មាសសុទ្ធ ១ គីឡូក្រាម ៥ តម្លឹង ១ តម្លឹង ៥ ជី និង ១ ជី ។ ជាមួយគ្នានេះដែរ សូមអបអរសាទរដល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមាសសុទ្ធ ១ គីឡូក្រាមពីក្រុមហ៊ុនលក់រថយន្ត Kia នោះគឺបានទៅលើអតិថិជនដែលមានឈ្មោះ លី ស្រីមុំ ដែលបានជាវរថយន្តប្រភេទ Kia Picanto ចំណែកឯអ្នកឈ្នះរង្វាន់មាសសុទ្ឋ ៥ តម្លឹង បានទៅលើអតិថិជនឈ្មោះ យីម សំណាង ដែលបានជាវរថយន្ត KIA Grand Carnival ។
សូមបញ្ចាក់ផងដែរថា នេះជាលើកទីមួយហើយដែលក្រុមហ៊ុនលក់រថយន្ត Kia បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដើម្បីជាការលើកទឹកចិត្តក៏ដូចជាអរគុណសម្រាប់ការគាំទ្រនូវផលិតផល ព្រមទាំងសេវាកម្មនានារបស់ខ្លួន ។ ក្នុងនោះដែរ រាល់អតិថិជនទាំងអស់ដែលមិនមានសំណាងឈ្នះរង្វាន់ធំនោះ នឹងទទួលបាននូវមាសសុទ្ធ ១ ជី ពីក្រុមហ៊ុនគ្រប់ៗគ្នាផងដែរ ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានជូនពរឱ្យអតិថិជនរបស់ខ្លូនទាំងអស់ទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ច ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 095 999 799 / 095 999 191
Website: www.kiamotors.com.kh
Facebook: www.facebook.com/kiamotorsKH
ចែករំលែកព័តមាននេះ