តើអ្នកកំពុងតែឈឺចាប់ក្នុងពោះដែលឈឺម្តងៗចាក់ទៅខ្នងមែនទេ? វាប្រហែលជាការឈឺចាប់ដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ហើយ។ គ្រួសក្នុងថង់ប្រមាត់បង្កឡើងដោយមានកូឡេស្តេរ៉ុលក្នុងឈាមច្រើន ឬដោយសារតែ Bilirubin។ សំណាងដែរ មានវិធីព្យាបាលដោយខ្លួនឯងច្រើនណាស់ដែលអាចជួយបន្ថយការឈឺចាប់នេះបានដូចជា៖
១-រមៀត និងទឹកឃ្មុំ ៖ ទាំងរមៀត និងទឹកឃ្មុំត្រូវបានគេដឹងថា មានប្រយោជន៍ច្រើនណាស់ដែលអ្នកជំនាញទទួលស្គាល់។ រមៀតអាចជួយបន្ថយការកើតគ្រួសក្នុងថង់ទឹកប្រមាត់ដោយសារតែមានកូឡេស្តេរ៉ុលខ្ពស់បាន។ ទឹកឃ្មុំវិញអាចបំបាត់ការបង្ករោគខណៈពេលបន្ថយការឈឺចាប់ដែលចាក់ទៅខ្នង។ អ្វីដែលអ្នកគួរធ្វើគឺ លាយទឹកឃ្មុំមួយស្លាបព្រាបាយ ជាមួយម្សៅរមៀតមួយស្លាបព្រាកាហ្វេ ហើយកូវាឲ្យសប់ ញ៉ាំតិចៗ តែម្តងក្នុងមួយថ្ងៃបានហើយ។
២-ជីអង្កាម ៖ យើងទាំងអស់គ្នាដឹងហើយថា ជីអង្កាមជារបស់ដ៏ល្អមួយដើម្បីផ្តល់ក្លិនមាត់ស្រស់ស្រាយ ហើយវាក៏មានប្រយោជន៍ក្នុងការព្យាបាលចង្កោមរោគសញ្ញារលាកពោះវៀនផងដែរ។ ជីអង្កាមក៏អាចប្រើដើម្បីបន្ថយការឈឺចាប់បង្កឡើងដោយគ្រួសក្នុងថង់ទឹកប្រមាត់ថែមទៀត។ អ្វីដែលត្រូវការ គឺទឹកមួយពែង ទឹកឃ្មុំមួយស្លាបព្រាបាយ និងស្លឹកជីង្កាមដែលស្ងួតម៉ត់មួយស្លាបព្រាកាហ្វេ។ ចូរដាំទឹកឲ្យពុះសិន ចាំដាក់ស្លឹកជីអង្កាមខ្លះចូល។ ចូរយកទឹកចេញពីឆ្នាំ ហើយចាំចាក់ទឹកឃ្មុំចូលរួចកូរឲ្យសប់។ បន្ទាប់មកអ្នកអាចញ៉ាំវាបានហើយ។
៣-ទឹកក្រូចឆ្មា ៖ ទឹកក្រូចឆ្មាច្រើនតែត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលបញ្ហាសុខភាពជាច្រើនខុសៗគ្នា។ សារធាតុសកម្មក្នុងភេសជ្ជៈមួយនេះត្រូវបានគេជឿថា ជួយរំលាយកូឡេស្តេរ៉ុល ដើម្បីបន្ថយការឈឺចាប់។
សារធាតុ Pectin ដែលមានក្នុងក្រូចឆ្មា ក៏មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមផងដែ។ អ្វីដែលត្រូវការគឺ ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ និងទឹកក្តៅឧណ្ហៗមួយកែវ។ ចូរយករបស់ទាំងពីរនេះលាយចូលគ្នា ហើយញ៉ាំវាម្តងក្នុងមួយថ្ងៃ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ