ពុទ្ធោ​! មិនដឹង​បើក​យ៉ាងណា​ទេ​កៀប​អ្នក​កណ្តាល​រួញ​មុខក្រោយ


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ធុន​តូច​មួយ​គ្រឿង បាន​រង​ការ​ខូចខាត​រួញ​ផ្នែក​ខាង​មុខ​និង​ខាងក្រោយ ដោយសារ​ត្រូវ​រថយន្ត​ធុន​ធំ​១​គ្រឿង បុក​រុញ​ផ្ទប់​ជាមួយ​រថ​យន្ត​​ធុន​ធំ​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​បន្ថយល្បឿន​ដើម្បី​ឈប់​ត្រង់​ចំនុច​ផ្លូវជាតិ​ដែល​កំពុង​ជួសជុល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៩ នៅ​ចំនុច​ជិត​ផ្លូវបំបែក​ថ្មដា ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ