ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ឡើងថ្លៃ​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ

4 ឆ្នាំ មុន

ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ប្រាក់​រៀល​បាន​ឡើងថ្លៃ​បន្តិច បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​បាត​ថៃ កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ ជាក់ស្តែង​ថ្ងៃនេះ ១​បាត​ថៃ​ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៣​រៀល ដែល​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថ្ងៃ​ទី​១២ ខែកក្កដា…

ប្រភព​ពី​ធនាគារជាតិ​បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ប្រាក់​រៀល​បាន​ឡើងថ្លៃ​បន្តិច បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​បាត​ថៃ កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ ជាក់ស្តែង​ថ្ងៃនេះ ១​បាត​ថៃ​ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៣​រៀល ដែល​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ គឺ​១​បាត​ថៃ​ទិញ​ចូល​១៣៣​រៀល លក់​ចេញ​១៣៥​រៀល ។

ធនាគារជាតិ​ក៏​បានឱ្យ​ដឹង​ដែរ​ថា សម្រាប់​អត្រា​ប្តូរ​ប្រាក់​ថ្ងៃនេះ រវាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​គឺ ១​យ៉​ន់​ចិន​ទិញ​ចូល​៥៩៣​រៀល លក់​ចេញ​៥៩៩ រៀល​, ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២១​រៀល លក់​ចេញ​៥២៦​រៀល​, ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៨២​រៀល លក់​ចេញ ៣៨២០​រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល​៣៤៦​រៀល លក់​ចេញ​៣៥០​រៀល និង​១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​៣០០៤​រៀល លក់​ចេញ​៣០៣៤​រៀល ។

ប្រភព​ពី​លី ហ៊ួ​រ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល​៤០៧៥ រៀល លក់​ចេញ​៤០៨៥ រៀល ។ ចំពោះ​មាន​គីឡូ ១​ដំឡឹង​ទិញ​ចូល ១៦៩០​ដុល្លារ​អា​មេ​រិ​ក លក់​ចេញ​១៧០០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ