បងប្រុស​របស់​គ្រូបង្វឹក Real Madrid បាន​ទទួលមរណភាព


​តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​របស់ក្លិប​អធិរាជ​ស Real Madrid មានទុក្ខ​យ៉ាង​ក្រៀមក្រំ ក្រោយ​ពី​លឺដំណឹង​មក​ថា បងប្រុស​របស់​លោក Zinedine Zidane បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ។

លោក Zidane បាន​ចាក​ចេញពី​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​នៅ​កា​ណា​ដា ក្នុង​ហេតុផល​ផ្ទាល់ខ្លួន​មួយ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ទៅ​មើល​បងប្រុស​កំពុង​ឈឺ ។ តែ​នៅ​ពេល​នេះ​គេ​បានលឺ​ដំណឹង​មក​ថា បងប្រុស​របស់​លោក​ឈ្មោះ Farid បាន​ទទួលមរណភាព​នៅ​ក្នុង​អាយុ​៥៤​ឆ្នាំ ដោយសារ​តែ​ជំងឺមហារីក ។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ក្រុម​កីឡាករ Real Madrid ទាំងមូល​បាន​ធ្វើការ​កាន់ទុក្ខ​ទាំងអស់​គ្នា ។ កូនប្រុស​របស់​លោក​ឈ្មោះ Luca Zidane ដែល​ទើបតែ​ចូល​លេង​ខ្ចី​ជើង​នៅ Racing Santander ក៏​បាន​សុំ​ច្បាប់​ទៅ​ចូលរួម​ពិធី​បុណ្យសព​ជាមួយនឹង​គ្រួសារ​ផង​ដែរ ។ ក្លិប Real Madrid បាន​សរសេរ​នៅ​លើ​វេ​ប​សាយ​របស់​ខ្លួន​ថា ៖ «​សមាជិក​ទាំងអស់​នៃ Real Madrid បាន​ចូលរួម​រំលែក​ទុក្ខ មុន​ពេល​ការ​ហ្វឹកហាត់​នៅ Montreal ដោយសារ​តែ​ការ​ស្លាប់​របស់​លោក Farid Zidane ដែល​ជា​បងប្រុស​របស់​គ្រូបង្វឹក​របស់​ពួក​យើង លោក Zinedine Zidane​។​»

គេ​ជឿជាក់​ថា លោក Zinedine បាន​ទៅ​ឃើញ​មុខ​បងប្រុស​ទាន់​មុន​ពេល​ស្លាប់ ។ លោក​នឹង​ត្រឡប់​មក​កាន់​ក្លិប​វិញ នៅ​ពេល​ធ្វើ​កិច្ចការ​គ្រួសារ​ចប់ ។ កីឡាករ​ទាំងអស់​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​របស់​លោក David Bettoni ដែល​ជា​ជំនួយការ​របស់​លោក Zinedine ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ