ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…ថ្លែងអត់ចេញ សូមមើល៍​អាច​សល់​​សំណាង​ប៉ុន្មានដង​ទៀត​?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​៣​ឥណ្ឌា​មួយ​គ្រឿងត្រូវ​រថភ្លើង​បុក​ជាប់​អូស​ជា​ច្រើន​ម៉ែត្រ ខណៈ​ពេល​ដែល​បើក​ឆ្លង​ផ្លូវដែក​មិន​បាន​ប្រុង​ប្រយ័ត្ន​មើល​មុខក្រោយ ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ឡើយ ដោយសារ​អ្នកបើកបរ​បាន​លោត​ចេញ​គេច​ផុត​ពី​គ្រោះថ្នាក់ ខណៈ​ម៉ូតូ​កង់​៣​ជាប់​កល់​ផ្លូវដែក​ទៅ​មុខ​មិន​រួច​ ហើយ​រថភ្លើង​មក​ដល់​ល្មម​ក៏​ហក់​ទៅ​ត្របាក់គ្មាន​ត្រា​ប្រណី…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កង់​៣​ឥណ្ឌា​មួយ​គ្រឿងត្រូវ​រថភ្លើង​បុក​ជាប់​អូស​ជា​ច្រើន​ម៉ែត្រ ខណៈ​ពេល​ដែល​
បើក​ឆ្លង​ផ្លូវដែក​មិន​បាន​ប្រុង​ប្រយ័ត្ន​មើល​មុខក្រោយ ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ឡើយ ដោយសារ​អ្នកបើកបរ​បាន​លោត​ចេញ​គេច​ផុត​ពី​គ្រោះថ្នាក់ ខណៈ​ម៉ូតូ​កង់​៣​ជាប់​កល់​ផ្លូវដែក​ទៅ​មុខ​មិន​រួច​ ហើយ​រថភ្លើង​មក​ដល់​ល្មម​ក៏​ហក់​ទៅ​ត្របាក់គ្មាន​ត្រា​ប្រណី ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ កក្កដា ស្ថិត​នៅ​ចំណុច​ផ្លូវដែក ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ត្រូវ​រថភ្លើង​បុក​នោះ​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1GS-3933 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ពេល​នេះ​បាន​គេចខ្លួន​បាត់​ព្រោះ​ភ័យ​នូវ​កំហុស​របស់​ខ្លួន ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​កង់​៣ បាន​ធ្វើ​ដំណើរ តាម​ផ្លូវលំ​និង​បើក​ឆ្លងផ្លូវ​រថយន្ត​ភ្លើង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​លើ​ផ្លូវដែក ស្រាប់តែ​រថភ្លើង​ដឹក​អ្នកដំណើរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច មក​ដល់​ល្មម​ក៏​បុក​ពេញទំហឹង​តែ​ម្តង ហើយ​រុញ​អា​កង់​បី​ទៅ​មុខ​ទៀត​ជា​ច្រើន​ម៉ែត្រ​ទើប​ឈប់ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ រថភ្លើង​បុក​ចំ​កណ្តាល​ម៉ូតូ​កង់​៣​កៀប​ជាប់​ហើយ​អូស​ជា​ច្រើន​ម៉ែត្រ ។ មុន​ពេល​បុក អ្នកបើកបរ​ដឹងខ្លួន​ក៏​បាន​ស្ទុះ​លោត​ចេញ​ផុត ហើយ​គេច​បាត់​យក​តែ​រួចខ្លួន ។ ចំណែក​រថភ្លើង​ពុំ​បាន​រង​ការ​ខូចខាត​ធំដុំ​ឡើយ ។ម៉ូតូ​កង់​៣​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ នាំ​យក​ទៅ​ទុក​អធិការដ្ឋាន ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន ដោះស្រាយ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ