ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្វី​អាថ៌កំបាំង ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ជំងឺគ្រុនឈាម​ឆ្នាំ​នេះ​…​បាន​យាយី​ទៅ​លើ​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស ។ ដើម្បី​ជា​ពន្លឺ​ចំពោះ​ប្រជាជន​ទូទៅ​…​ដើម្បី​ឱ្យ​ប្រជាជន​បានដឹង និង​ជួយ​ទប់ទល់​ការពារ​ទូ​ទាំង​ប្រទេស​…​កោះសន្តិភាព​បានឱ្យ​អ្នក​យក​ព័ត៌មាន​តាម​បណ្តា​ខេត្ត​…​ជួប​សម្ភាសន៍​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នានា​…​ចង់​ដឹង​ថា​…​ខេត្ត​ណាខ្លះ​ដែល​មាន​ជំងឺគ្រុនឈាម​រាតត្បាត​ច្រើន​ជាងគេ​…​មន្ទីរពេទ្យ​ខេត្ត​ណាខ្លះ​ដែល​កុមារ​មាន​ជំងឺគ្រុនឈាម​ចូល​ព្យាបាល​…​មាន​ប៉ុន្មាន​នាក់ ?​…​ធ្ងន់​ប៉ុន្មាន ស្រាល​ប៉ុន្មាន?ព្យាបាល​ជា​សះស្បើយ​បាន​ប៉ុន្មាន​ហើយ? មាន​ស្លាប់​ដែរ​ឬ​អត់ ? តាម​ការ​ជួប​សម្ភាសន៍​ជាមួយ​ប្រធាន​មន្ទីរពេទ្យ តាម​ខេត្ត​…​ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​តាម​បណ្តា​េ​ខ​ត្ត​…​ជួប​ការ​លំបាក​ជាងគេ​…​គឺ​មន្ទីរពេទ្យ​ចំការ​ចេក…

ជំងឺគ្រុនឈាម​ឆ្នាំ​នេះ​…​បាន​យាយី​ទៅ​លើ​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​នៅ​ទូ​ទាំង​ប្រទេស ។ ដើម្បី​ជា​ពន្លឺ​ចំពោះ​ប្រជាជន​ទូទៅ​…​ដើម្បី​ឱ្យ​ប្រជាជន​បានដឹង និង​ជួយ​ទប់ទល់​ការពារ​ទូ​ទាំង​ប្រទេស​…​កោះសន្តិភាព​បានឱ្យ​អ្នក​យក​ព័ត៌មាន​តាម​បណ្តា​ខេត្ត​…​ជួប​សម្ភាសន៍​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នានា​…​ចង់​ដឹង​ថា​…​ខេត្ត​ណាខ្លះ​ដែល​មាន​ជំងឺគ្រុនឈាម​រាតត្បាត​ច្រើន​ជាងគេ​…​មន្ទីរពេទ្យ​ខេត្ត​ណាខ្លះ​ដែល​កុមារ​មាន​ជំងឺគ្រុនឈាម​ចូល​ព្យាបាល​…​មាន​ប៉ុន្មាន​នាក់ ?​…​ធ្ងន់​ប៉ុន្មាន ស្រាល​ប៉ុន្មាន?ព្យាបាល​ជា​សះស្បើយ​បាន​ប៉ុន្មាន​ហើយ? មាន​ស្លាប់​ដែរ​ឬ​អត់ ?

តាម​ការ​ជួប​សម្ភាសន៍​ជាមួយ​ប្រធាន​មន្ទីរពេទ្យ តាម​ខេត្ត​…​ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​តាម​បណ្តា​េ​ខ​ត្ត​…​ជួប​ការ​លំបាក​ជាងគេ​…​គឺ​មន្ទីរពេទ្យ​ចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ ។ ប្រធាន​មន្ទីរពេទ្យ​ប​ដិ​សេ​ដ​មិន​ផ្តល់​បទ​សម្ភាសន៍​ទេ​…​ឱ្យទៅ​សួរ​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​…​ព្រោះ​របាយការណ៍​បញ្ជូន​ទៅ​ហើយ​។ ជួប​ជាមួយ​អនុប្រធាន​មន្ទីរ​សុខាភិបាល​…​ដូច​សួរ​ខ្យល់​…​មិន​បាន​ផ្តល់​ការ​ជួប​សម្ភាសន៍​ឡើយ ។

ចំពោះ​មន្ទីរពេទ្យ​ខេត្ត​ដទៃ​ទៀត​…​ជា​ពិសេស​ខេត្តកំពង់ចាម​…​ទាំង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​…​ទាំង​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​…​បាន​ស្វាគមន៍​ដោយ​រាក់ទាក់​ផ្តល់​បទ​សម្ភាសន៍​តាម​ការ​ចង់បាន​របស់​អ្នក​សារ​ព័ត៌​មាន​…​ប្រៀប​ដូច​ឱ្យ​អ្នក​សារព័ត៌​ជួយ​ផ្សព្វផ្សាយ​…​ជួយ​ឱ្យ​មហាជន​បាន​ជ្រាប​ពី​ព័ត៌មាន​នៃ​កុមារ​គ្រុន​ឈាម​…​និង​បាន​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ខេត្ត​…​ដែល​ពេញ​ទៅ​ដោយ​ការ​យកចិត្តទុកដាក់​ព្យាបាល​…​ព្រមទាំង​បានឱ្យ​អ្នកកាសែត​ជួយ​អំពាវនាវ​ឱ្យ​មាតាបិតា​ទាំងឡាយ​…​ប្រញាប់​បញ្ជូន​កូន​-​ចៅ​មក​ព្យាបាល​…​កុំ​ទុក​ឱ្យ​ខក​…​កុំ​ទុក​យូរ​នាំ​គ្រោះថ្នាក់​ដល់​កូនចៅ ។

ផ្ទុយ​ទៅ​វិញ​មាន​តែ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​តែ​មួយ​គត់​…​លាក់លៀម​ជំងឺ​កុមារ​គ្រុនឈាម​…​ផុត​ត្រឹម​មិន​ឱ្យ​ថត​…​មិន​ឆ្លើយ​សំណួរ​អ្វី​ទាំងអស់ ។

តើ​មាន​អ្វី​អាថ៌​កំបាំង​នៅ​ពីក្រោយ​…​កុមារ​ប៉ុន្មាន​ចូល​ព្យាបាល​…​ធ្ងន់​ប៉ុន្មាន ស្រាល​ប៉ុន្មាន ? មាន​មរណភាព​ប៉ុន្មាន ?អត់ឱ្យ​ដឹង​ទេ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ