ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ស្លា.ប់ ម្នាក់ទៀតសង្គ្រោះបន្ទាន់ ក្រោយកុងតឺន័រពន្លះ​ម៉ូតូ២គ្រឿង​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​ជាមួយ​រថយន្ត​កុង​តឺ​ន​រ័​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ កក្កដា​ ឆ្នាំ​២០១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​ជាមួយ​រថយន្ត​កុង​តឺ​ន​រ័​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ កក្កដា​ ឆ្នាំ​២០១៩ នៅ​ផ្លូវជាតិ​លេខ​៤ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ភាគី​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក EXCITER ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សែន ប៊ុ​ន​ថន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១L-៥៦៧៨ បើកបរ​ដោយ​ឈ្មោះ សែ​ម សា​មេន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រូវ​ក្រោម ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បាន​ស្លាប់​នៅ​នឹង​កន្លែង ។

រី​ឯ​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក STERLING ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣C-៣២៩៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក EXCITER ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក EXCITER បាន​វ៉ា​ជែង ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម ដួល​ធ្លាក់​មក​លើ​ផ្លូវ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ពីក្រោយ បាន​បុក​និង​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ​ហុងដា រួច​រថយន្តកុងតឺន័រ​ជ្រុល​ល្បឿន​ទៅ​កិន​ពីលើ​ម៉ូតូម៉ាក​ EXCITER ជា​បន្ត​ទៀត បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក EXCITER បាន​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង ព្រមទាំង​រថ​យន្ត​​កុងតឺន័រ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ