ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ឡេ​ង​លី ត្រូវ​កីឡាករ​ជើង​ខ្លាំង​ថៃ ប្រកាស​​សងសឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៤ កក្កដា ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា ឯម…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៤ កក្កដា ឆ្នាំ​២០១៩ កីឡាករ​កម្ពុជា ឯម ឡេ​ង​លី ត្រូវ​បាន​ភាគី​ខាង​ថៃ គឺ Phat Morokuot ប្រកាស​សុំ​សងសឹក​។ កីឡាករ​ថៃ សម្ដែង​អារម្មណ៍​មិន​អស់ចិត្ត​នោះ​ផង ក្រោយ​ត្រូវ​រាប់​២​ដង ហើយ​ចាញ់​យ៉ាង​អាម៉ាស់​។

អ្នក​ទស្សនា​មិន​តិច​ទេ បាន​សម្ដែង​អារម្មណ៍​ហ៊ោកញ្ជ្រៀវ​នៅ​ពេល​កីឡាករ​ចាស់វស្សា​គួរសម លោក ឯម ឡេ​ង​លី មាន​សន្ទុះ ហើយ​វាយ​ចេញ​បាន​ល្អ ទៅ​លើ​គូប្រកួត​ដែល​គេ​ប្រកាស​ថា គឺជា​ជើង​ខ្លាំង​។ លោក និង​កីឡាករ​ថៃ​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​មិត្តភាព ខណៈ​ដែល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មួយ​នេះ ឈាន​ដល់​ដំណាក់កាល​ជ្រើស​បាន​ជើង​ខ្លាំង​៨​នាក់ ដើម្បី​ឡើង​បន្ត​ទៅ​ប្រកួត​ចាញ់​ធ្លាក់​ៗ បន្ត​យក​អ្នក​ខ្លាំង ទៅ​ប្រកួត​ដណ្ដើម​មេដាយ​។

ឯម ឡេ​ង​លី បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បើក​ការ​ប្រកួត​ទៅ​លើ​កីឡាករ​ថៃ ដោយ​កីឡាករ​មិនមែន​ចាញ់​ប្រផិតប្រផើយ​នោះ​ទេ គឺ​ចាញ់​ពិន្ទុ​ខ្លួន​ដាច់​ឆ្ងាយ​តែ​ម្ដង​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​អះអាង​ថា កីឡាករ​កម្ពុជា​វាយ​បំ​បុក​ហើយ​មាន​ប្រៀប​ជាង​លើ​កីឡាករ​របស់​ខ្លួន គឺ​ដោយសារ​តែ​កីឡាករ​លោក​ឡើង​ប្រកួត​ព្រឹក​ពេក នឹង​អត់​សូវ​បាន​ដេក បន្ទាប់​ពី​ជិះឡាន​ផ្លូវ​ឆ្ងាយ​ប៉ុណ្ណោះ​។ អ្នក​ទាំង​ពីរ​គ្រោង​នឹង​ប៉ះ​គ្នា​ម្ដងទៀត ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ជា​ថ្មី តើ​កីឡាករ​កម្ពុជា បន្ត​ឈ្នះ​ទៀត ឬ​យ៉ាងណា? (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ