ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​វាយតម្លៃ​ស្ថាន​ភាព​​ទឹក​តាម​បណ្តា​ខេត្ត​ស្ថិត​នៅ​ពាយ័ព្យ​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បី​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ទឹក​នៅ​បណ្តា​ខេត្ត​ស្ថិត​នៅ​ពាយ័ព្យ​ប្រទេស​ដែល​កន្លង​មក​ស្ថានភាព​ភ្លៀង​ធ្លាក់​ពុំ​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​គួប​ផ្សំ​នឹង​ផ្ទៃដី​នៃ​បណ្តា​ខេត្ត​ដែល​សុទ្ធ​សឹង​ជា​ជង្រុក​ស្រូវ​នោះ គឺ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៣​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថៃ្ង​ទី…

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បី​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ទឹក​នៅ​បណ្តា​ខេត្ត​ស្ថិត​នៅ​ពាយ័ព្យ​ប្រទេស​ដែល​កន្លង​មក​ស្ថានភាព​ភ្លៀង​ធ្លាក់​ពុំ​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​គួប​ផ្សំ​នឹង​ផ្ទៃដី​នៃ​បណ្តា​ខេត្ត​ដែល​សុទ្ធ​សឹង​ជា​ជង្រុក​ស្រូវ​នោះ គឺ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៣​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថៃ្ង​ទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ នេះ​មក ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ទៅ​ពិនិត្យ ៖

១-​វឌ្ឍនភាព​នៃ​សំណង់​សាលា​តា​អន​កាត់​ស្ទឹង​សង្កែ​ភាគ​ខាងក្រោម សហ​ការណ៍​ជាមួយ​សាធារណរ​ដ្ឋ​កូរ៉េ ដែល​ជា​លទ្ធផល​សម្រេច​បាន​ប្រមាណ ២៥% ។

២-​ពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​បរិមាណ​ទឹក​នៃ​អាង​ទឹក​កំពីងពួយ​ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ជំរុញ​ទឹក​ពី​ប្រភព​ដើម​ឲ្យ​បាន​ចូល​បំពេញ​កាន់តែ​លឿន ។

៣-​ចុះ​ពិនិត្យ និង​ជំរុញ​នូវ​ការដ្ឋាន​ជួល​ជុល​សំណង់​តា​ហែ​ន​ដែល​បច្ចុប្បន្ន​មាន​លទ្ធភាព​បញ្ជូន​ទឹក​ចូល​បំពេញ​ដល់​អាង​កំពីងពួយ និង​ចែករំលែក​ដល់​កន្លែង​ដទៃ​ទៀត​ដែល​កំពុង​មាន​តម្រូវការ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ