ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! គាស់យកសពនិងអ្នករបួសចេញពីក្នុង​រថយន្ត ផ្អើលមហាវិថីឈ្នះឈ្នះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​រវាង​​រថយន្ត​ដឹកទឹកបរិសុទ្ធ​មួយ​គ្រឿងម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស​ ​បានបុកជាមួយ​រថយន្ត​យីឌុបដឹកថ្ម​ ម៉ាក​ហ៊ីយ៉ាន់​ដាយដូចគ្នា​ បណ្តាល​​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកបរិសុទ្ធស្លាប់កៀបជាប់ក្នុង​រថយន្ត ចំណែក​ព្រូម្នាក់​បានរង​របួសធ្ងន់ រីឯអ្នក​បើកបរ​ថយន្តយីឌុបដឹកថ្មបានរត់គេចខ្លួន​បាត់…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​រវាង​​រថយន្ត​ដឹកទឹកបរិសុទ្ធ​មួយ​គ្រឿងម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស​ ​បានបុកជាមួយ​រថយន្ត​យីឌុបដឹកថ្ម​ ម៉ាក​ហ៊ីយ៉ាន់​ដាយដូចគ្នា​ បណ្តាល​​ឱ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកបរិសុទ្ធស្លាប់កៀបជាប់ក្នុង​រថយន្ត ចំណែក​ព្រូម្នាក់​បានរង​របួសធ្ងន់ រីឯអ្នក​បើកបរ​ថយន្តយីឌុបដឹកថ្មបានរត់គេចខ្លួន​បាត់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​៧ព្រឹកថ្ងៃទី​​១៥ កក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោង​វត្តភ្នៀតសំពាលី ស្ថិត​ក្នុងភូមិស្រែរាជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន​ជ័យ ។

ភាគី​ខាង​រថយន្ត​មួយគ្រឿងដឹកទឹកបរិសុទ្ធ​ជា​របស់ក្រុម​ហ៊ុន​មួយ ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ​ ៣E-៤១១៦ បើកបរដោយបុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណ បានស្លាប់កៀបជាប់ក្នុង​រថយន្ត និងបុរសម្នាក់ជា​ព្រូ មិនស្គាល់អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ។ ចំណែករថយន្ត​យីឌុបមួយគ្រឿង​ដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៦៦៨៧ បើកបរ​ដោយ​បុរស​​ម្នាក់​ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន​បាត់ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា មុនពេលកើតហេតុ គេឃើញ​រថយន្ត​មួយគ្រឿង​ដឹកទឹកបរិសុទ្ធ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែក​រថយន្ត​យីឌុប​ដឹកថ្ម​ធ្វើដំណើរ​ក្នុងទិសដៅពីលិចទៅកើត បើកឆ្លងមហាវិថីឈ្នះឈ្នះ ហើយ​ក៏ត្រូវ​រថយន្ត​ដឹកទឹកបរិសុទ្ធបុកពេញ​ទំហឹង​តែម្តង ។

ក្រោយពេលកើតហេតុ គេឃើញ​ក្រុមសង្គ្រោះ៧១១ បាន​មកដល់កន្លែងកើតហេតុ ហើយ​ជួយគាស់រថយន្ត​ដឹកទឹក​បរិសុទ្ធ​ដើម្បី​ទាញ​យកសពជនរងគ្រោះម្នាក់​ និង​អ្នករងរបួសធ្ងន់ម្នាក់​ចេញមកក្រៅផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ