សហរដ្ឋអាមេរិក ៖ ការដាច់ភ្លើងដ៏ធំមួយកាលពីយប់ថ្ងៃទី១៣ កក្កដា បណ្ដាលឲ្យមួយផ្នែកធំនៃតំបន់ម៉ាន់ហាតាន់ក្រុងញូវយ៉ក ងងឹតសូន្យសុងរយៈពេលប៉ុន្មានម៉ោង ដោយទីលានTIMES SQUAREក៏ងងឹតដែរ។ ការដាច់ភ្លើងនាំឲ្យបណ្ដាស្ថានីយមេត្រូធ្លាក់ក្នុងភាពងងឹត ស្ទះជណ្ដើរយន្តនិងដាច់បណ្ដាភ្លើងស្តុប រួចនៅTIMES SQUAREទីតាំងទេសចរណ៍នៃក្រុងញូវយ៉កធ្លាក់ក្នុងភាពងងឹត។
ក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានអគ្គនាយកនៃក្រុមហ៊ុនអគ្គិសនី CON EDISON លោកJOHN MCAVOYគូសបញ្ជាក់ថា នៅភាគខាងលិចម៉ាន់ហាតាន់ ភ្លើងបានដាច់ចាប់ពីវេលាល្ងាចទៅ។ លោកពុំបានបញ្ជាក់ពីមូលហេតុពិតប្រាកដឡើយដោយគ្រាន់តែថា ឧប្បត្តិហេតុនេះនាំឲ្យមានការស្ទះដ៏ធំមួយប៉ុណ្ណោះ។
ភ្លើងចាប់ផ្ដើមមានវិញក្រោយម៉ោង២២ម៉ោងក្នុងស្រុក ក្នុងសង្កាត់TIMES SQUARE។ រួចនាវេលាម៉ោង២៣តំបន់៥ ក្នុងចំណោមតំបន់៦ដែលដាច់ភ្លើងមានភ្លើងប្រើវិញ។ ភ្លើងមានពេញលេញវិញគ្រប់ទីកន្លែងចាប់ពីពាក់កណ្ដាលយប់ទៅ។
ក្រោយចាប់ផ្ដើមការដាច់ភ្លើងចាប់ពីវេលាម៉ោង១៨និង៤៥នាទីម៉ោងក្នុងស្រុកទៅ មនុស្សជាច្រើនបានបង្ហោះតាមបណ្ដាញសង្គម បណ្ដារូបភាពនៃការងងឹត ដូចជានៅក្នុងបណ្ដាស្ថានីយមេត្រូជាដើម៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ