ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! ពន្លះស៊េរីទំនើបហើយ បន្ត​បុក​ចូល​ភោជនីយដ្ឋាន ផ្អើលមុខ​បន្ទាយទាហាន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ដឹក​មាន់​បើក​លឿន​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រួច​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​បុក​ចូល​សួនច្បារ​មុខ​ភោជនីយដ្ឋាន​ឫស្សី​គុ​ជ ដែល​​បិទទ្វារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​១២ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ដឹក​មាន់​បើក​លឿន​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ រួច​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​បុក​ចូល​សួនច្បារ​មុខ​ភោជនីយដ្ឋាន​ឫស្សី​គុ​ជ ដែល​​បិទទ្វារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ទល់មុខ​បន្ទាយ​ទាហាន កងពលតូច ដឹក​ជ​ញ្ជូន​លេខ​៩៩ ដែល​ស្ថិត​នៅ ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កូរ៉េ​ដឹក​មាន់ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ពណ៌ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A -៧៦១៣ បើក ចំណែក​រថយន្ត សេរី​ទំនើប ម៉ាក វ៉ុល​វ៉ា​ហ្គែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-២២២៣ បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​មាន់​ខាងលើ បើកបរ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ជា​ផ្លូវ កោង ហើយ​រថយន្ត​កូរ៉េ​ដឹក​មាន់​បួង​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​កូរ៉េ​ដឹក​មាន់​នោះ​បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ជ្រុល​ទៅ​បុក​ចូល សួនច្បារ​ឫស្សី មុខ​ភោជនីយដ្ឋាន ឫស្សី​គុ​ជ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​កូរ៉េ​ដឹក​មាន់បាន​សំរបសំរួល​ភ្លាម​ៗ​ផង​ដែរ ដោយ​ចេញថ្លៃ​ជួសជុល រថយន្ត និង​សងការ​ខូចខាត​ទៅ​ខាង​ភោជនីយដ្ឋាន​ខាងលើ​ភ្លាម​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ