ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​តារា​ក្មេង​ៗ​ដែល​កំពុង​ល្បី​ខ្លាំង​នៅ​ថៃ​នា​ពេល​បច្ចុប្បន្ន

4 ឆ្នាំ មុន

ថៃ​៖ ដោយសារ​តែ​ជំនាញ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ពួក​គេ ក្មេង​ៗ​ទាំង​៣​រូប​នេះ គឺ​កំពុង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ថៃ​នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គេ​បាន និង​កំពុង​សម្ដែង​នូវ​រឿង​ភាគ​ទូរទស្សន៍​មួយ​ចំនួន​ផង​ដែរ ។ 1. Nong Mac…

ថៃ​៖ ដោយសារ​តែ​ជំនាញ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ពួក​គេ ក្មេង​ៗ​ទាំង​៣​រូប​នេះ គឺ​កំពុង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ថៃ​នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គេ​បាន និង​កំពុង​សម្ដែង​នូវ​រឿង​ភាគ​ទូរទស្សន៍​មួយ​ចំនួន​ផង​ដែរ ។

1. Nong Mac Nattapat

Nong Mac មាន​វ័យ​១១​ឆ្នាំ​ប៉ុណ្ណោះ តែ​រូបគេ​មាន​ភាព​ល្បីល្បាញ​ខាង​ការ​សម្ដែង​រឿង​ជា​ច្រើន ហើយ​រឿង​ភាគ​មួយ​ធ្វើ​ឱ្យ​ទស្សនិកជន​បាន​ស្គាល់​រូបគេ​នោះ គឺ​រឿង «Thong Nuea Kao» (​ឬ មាសទឹកប្រាំបួន​) ដែល​សម្ដែង​ជាមួយ Nune Woranuch និង Poh Nattawut ។ ឆ្នាំ​នេះ Mac បាន​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​ដូច​ជា «Touchdown Kiss , Nee Ruk Nai Krung Fai, Aruna 2019, Sleepless Society: Bedtime Wishe , He’s Coming to Me, និង​Huajai Sila» ។

2. Nong Unda

Nong Unda មាន​វ័យ​១៣​ឆ្នាំ ។ បច្ចុប្បន្ន​នាង​កំពុង​ត្រូវ​បាន​បង្ហាញ​ស្នាដៃ​សម្ដែង​របស់​នាង​នៅ​ក្នុង​រឿង​ភាគ​ដែល​កំពុង​ល្បី​ខ្លាំង​នៅ​ប៉ុស្តិ៍​លេខ​៣​ថៃ គឺ​រឿង Klin Kasalong​។

3. Nong Inter Rungrada

Nong Inter ទើប​មាន​វ័យ​៧​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ទទួល​បានការ​គាំទ្រ និង​ល្បី​តាម​រយៈ​ការ​សម្ដែង​រឿង​ជា​ច្រើន​ដែល​បច្ចុប្បន្ន​រឿង​ដែល​នាង​បាន​សម្ដែង​រួម​មាន «See Mai Karn, Payakorn Sorn Ruk, Laila Thida Yuk, Aruna 2019, Lhong Ngao Jun , Ban Saran Land: Suparburoot Sut Soi (​ឬ សុភាពបុរស​សុទ្ធសាធ វគ្គ 2» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ