ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​! មន្ត្រី​យោធា​វាយ​បំផ្លាញ​ផ្ទះ​គេ រួច​​បា.ញ់​គំរាម​ប្លន់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ម្នាក់​ដែល​គេ​សង្ស័យ​ជា​មន្ត្រី​យោធា​ផង​នោះ បាន​រត់គេច​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​វាយ​បំផ្លាញ​លំនៅ​ឋាន​គេ និង​ដក​កាំភ្លើង​បាញ់​គំរាម​២​គ្រាប់ រួច​ប្លន់​យក​ទូរស័ព្ទ​១​គ្រឿង​ពី​ម្ចាស់ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ម្នាក់​ដែល​គេ​សង្ស័យ​ជា​មន្ត្រី​យោធា​ផង​នោះ បាន​រត់គេច​ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​វាយ​បំផ្លាញ​លំនៅ​ឋាន​គេ និង​ដក​កាំភ្លើង​បាញ់​គំរាម​២​គ្រាប់ រួច​ប្លន់​យក​ទូរស័ព្ទ​១​គ្រឿង​ពី​ម្ចាស់ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា នៅ​ចំណុច​ចំការ​តា​ធា ស្ថិត​ក្នុងភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត​។

យោង​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​នោះ​ឈ្មោះ ទឹម សុខា ហៅ ០៧ អាយុ​៦០​ឆ្នាំ ដែល​គេ​សង្ស័យ​ជន​នេះ​ជា​មន្ត្រី​យោធា​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ជួប សុផល ហៅ សារ៉ូ ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ​បង្ក​ជា​ជម្លោះ រួច​ទាញ​ដែក​ស្បែង​វាយ​បំផ្លាញ​ជញ្ជាំង​ផ្ទះ​ជន​រង​គ្រោះ រួច​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​២​គ្រាប់ ហើយ​ប្រវាយ​ប្រតប់​ប្លន់​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​អស់​១​គ្រឿង រួច​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ដែរ​។ សមត្ថកិច្ច​ប្រាប់​ថា ជន​សង្ស័យ និង​ជន​រង​គ្រោះជា​អ្នក​ស្គាល់គ្នា ហើយ​ករណី​នេះ​ទំនង​ផ្ដើម​ចេញពី​បញ្ហា​ដីធ្លី​។

បើ​តាម​ចម្លើយ​បឋម​ដែល​សមត្ថកិច្ច​សួរនាំ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​បណ្ដេញ​គ្រួសារ​ខ្លួន​ឲ្យ​ចាកចេញ​ពីលើ​ដី​ដែល​ខ្លួន​រស់នៅ​សព្វថ្ងៃ ដោយ​ជន​នេះ​អះអាង​ថា ជា​ដី​របស់​ខ្លួន តែ​ខ្លួន​មិន​ចាកចេញ ព្រោះ​ខ្លួន​រស់នៅ​ទីនោះ​យូរ​មក​ហើយ និង​បាន​ចិញ្ចឹម​គោ​រាប់​សិប​ក្បាល និង​ធ្វើ​ចំការលើ​ដី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ