ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានម្នាក់ បែកធ្លាយដល់មេធំលើភ្នំបូកគោ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​ភ្នំ​បូកគោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក…

ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ
ច​ន្ទ័​មធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​ភ្នំ​បូកគោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សម្រួល​នីតិវិធី​ដោយ​លោក ខា​ដែន​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទីតាំង​មួយ​កន្លែង​លើ​ភ្នំ​បូកគោ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ លក ញ៉ា​វ ដែល​ដឹកនាំ​កំលាំង​ទៅ​បង្ក្រាប​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ចុះ​ទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​គឺ​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​១៤១​កញ្ចប់ (​ក្នុង​នោះ​មាន​ធំ​មួយ​កញ្ចប់​)​។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​បន្ត​ថា កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន​ម្នាក់​នៅ​ក្រុង​កំពត លុះ​ពេលធ្វើការ​សាកសួរ ទើប​ជនសង្ស័យ​ម្នាក់​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទទួល​ថ្នាំ​ញៀន​ពី​មេ​ធំ​ចែកចាយ​នៅ​លើ​ភ្នំ​បូកគោ បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​កំលាំង​សន្តិសុខ​លើ​ភ្នំ​បូកគោ​ដើម្បី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​តែ​ម្តង​។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៧​នាក់​រួម​មាន ១-​ឈ្មោះ ស កើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្តកំពត ២-​ឈ្មោះ ពៅ ពេ​ជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​នាក់​លឿង ស្រុក​ពាមរ ខេត្តព្រៃវែង ៣-​ឈ្មោះ ចាន់ ប្រាជ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​ភូមិ​បា​កា ឃុំ​ផ្សារ​អណ្ដែត ស្រុក​អូ​តា​ប៉ោង ខេត្តពោធិ៍​សាត់ ។

៤-​ឈ្មោះ ហោម ចំរុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ហា​យ ឃុំ​កំពង់​ហា​យ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ ៥-​ឈ្មោះ​ផល ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្នៅ ឃុំ​ព្រែក​ព្នៅ ស្រុក​ភ្នំ​បាសិត ខេត្តកណ្ដាល ៦-​ឈ្មោះ សុក ប៊ុ​ន​ឈិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ៧-​ឈ្មោះ ទូច សា​មេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​ខាង​ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ