ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​! ដុត​កម្ទេច​រថយន្ត​៦​គ្រឿង​​ចោល​នៅ​ស្ទឹង​ត្រែង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​ធុន​ធំ (​បា​កុង​) ចំនួន​៦​គ្រឿង​ដែល​សង្ស័យ​ថា ជា​មធ្យោបាយ​បំរើ​ឱ្យ​បទ​ល្មើ​ព្រៃឈើ ត្រូវ​បាន​បំផ្លាញ​ចោល ដោយ​ការ​ចាក់​ប្រេង​ដុត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​ស្រែ​ស្រណុក…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​ធុន​ធំ (​បា​កុង​) ចំនួន​៦​គ្រឿង​ដែល​សង្ស័យ​ថា ជា​មធ្យោបាយ​បំរើ​ឱ្យ​បទ​ល្មើ​ព្រៃឈើ ត្រូវ​បាន​បំផ្លាញ​ចោល ដោយ​ការ​ចាក់​ប្រេង​ដុត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​។

ក្នុង​ព្រឹត្តិការណ៍​ជា​លើក​ទី​១ នៃ​ការ​កម្ទេច​ដុត​បំផ្លាញ​ចោល​រថយន្ត​ដែល​មាន​តម្លៃ​ខ្ទង់សែន​ដុល្លារ​នេះ គឺ​ធ្វើ​ឡើង​បន្ទាន់​នៅ​ខេត្ត​ផ្សេង​ទៀត​ជោគជ័យ​នៃ​ការ​ដុត​កម្ទេច​ចោល​នេះ​ដែរ ដូច្នេះ​មាន​ខេត្ត​ចំនួន​៣ ក្នុង​នោះ​មាន​ខេត្តមណ្ឌលគិរី បន្ទាប់​មក​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក ឈា​ត វាសនា មេបញ្ជាការ​ស្តីទី និង​លោក ដួង វិចិត្រ មេ​បញ្ជាការ​រង​ទទួល​ការងារ​សន្តិសុខ និង​បង្ក្រាប​បទល្មើស​ព្រៃ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុក​សេ​សាន លោក ចៅ មុន្នី​រ៉ា នាយក​រដ្ឋបាល​សាលាខេត្ត​តំណាង​ឱ្យ​លោក​អភិបាលខេត្ត និង​អាជ្ញាធរ​ថ្នាក់​ភូមិ​-​ឃុំ​ផង​ដែរ​។

បើ​តាម​ការ​ឱ្យ​ដឹង​នៃ​ដើមចម​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ដុត​បំផ្លាញ​ចោល​រថយន្ត​ខាងលើ​នេះ​ត្រូវ​បានគេ​បង្ហើប​ឡើង​ថា រថយន្ត​ទាំង​៦​គ្រឿង​ខាងលើ ជា​វត្ថុ​តាង​ដែល​បាន​បំរើ​ឱ្យ​មាន​សកម្មភាព​បំផ្លិចបំផ្លាញ​ធន​ធាន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​។ ក្រោយ​កងរាជអាវុធហត្ថ​លោក​ឧត្តមសេនីយ៍ សៅ សុខា បញ្ចេញ​កណ្តាប់ដៃ​ដែក​បញ្ជា​ផ្ទាល់​ឱ្យ​ចាប់​ដុត​ចោល​នៅ​នឹង​កន្លែង​រាល់​វត្ថុ​តាង​បំរើ​ឱ្យ​បទល្មើស​ព្រៃឈើ រួម​មាន​រថយន្ត ម៉ូតូ និង​គោ​យន្ត​កែ​ច្នៃ​ផង​នោះ ។

ចំណែក​រថយន្ត​ទាំង​៦​គ្រឿង​ខាងលើ​នេះ គឺ​បាន​បើក​គេច​ពី​ស្រុក​កោះ​ញែក មក​លាក់​ទុក​នៅ​ស្រុក​សេ​សាន ទើប​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ស្រាវជ្រាវ រហូត​រឹបអូស​នៅ​មុខ​សាលា​អនុ​វិទ្យាល័យ​ស្រែ​ស្រណុក ចំនួន​៤​គ្រឿង និង​នៅ​ភូមិ​ច្រប់​ចំនួន​២​គ្រឿង​។

ប្រភព​ដដែល​នោះ​ថា ខណៈ​កម្លាំង​កងរាជអាវុធហត្ថ​រឹបអូស​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ចេញ​មុខ អះអាង​ជា​រថយន្ត​របស់​ខ្លួន​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ