ផ្អើល​ប្រជា​ពលរដ្ឋ​ដណ្តើម​គ្នា​​​រើស​បង្គារ​ពេញ​​ផ្លូវ​​ជាតិ ខ្លះមក​តាំងពី​យប់​រើស​លក់​ទៀត (​វី​ដេ​អូ​)


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ដឹក​បង្គា​រងាប់​រាប់រយ​គីឡូ​ក្រាម​ចេញពី​ព្រំដែន​ប្រទេស​វៀតណាម ឆ្លង​ចូល​ដី​ស្រុក​កំពង់ត្រាច ដើម្បី​ដឹក​បន្ត​ចូល​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​​ទាន់​ដល់​ផង ស្រាប់តែ​ក្រឡាប់​រថយន្ត​កាល​ម៉ោង​1​រំលង​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​14 កក្កដា ២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​31 ត្រង់​ចំណុច​មុខ​រោងចក្រ​ភ្នំ​ប្រាសាទ ក្នុងភូមិ​ដើម​ពោធិ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

បន្ទាប់​ពី​មាន​ហេតុការណ៍​ក្រឡាប់​ឡាន​បែប​នេះ ធ្វើ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បានឃើញ​បង្គារ​ជិត​1​តោន​បែក​កេស​ក្លា​ស្សេ​ខ្ទាត​ខ្ចាយ ធ្វើ​ឱ្យ​ម្នាក់​ៗ​ដណ្ដើម​គ្នា​រើស​បង្គារ​យក​ទៅ​បរិភោគ ប៉ុន្តែ​តែ​ពលរដ្ឋ​ខ្លះ​ទៀត​បាន​ឡើង​រើស​តាំងពី​យប់​បានជា​ច្រើន​គីឡូ​ទៅ​ហើយ ថែម​ទាំង​យក​ទៅ​លក់​ទៀត​ផង​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​អង្គ​សុរភី បាន​ត្រឹមតែ​មក​ឈរ​មើល​រថយន្ត​បង្ក​គ្រោះ​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ មិន​បាន​សួរនាំ​ហេតុការណ៍​អ្វី​នោះ​ទេ​។ តែ​គេ​បាន​ស្គាល់​ថា រថយន្ត​ដឹក​បង្គារ​មួយ​គ្រឿង​ដែល​បាន​ក្រឡាប់​នេះ គឺ​ដឹក​ចេញពី​ប្រទេស​វៀតណាម មក​ស្ដុក​ទុក​នៅ​ភូមិ​លក​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ហើយ​ដឹក​បន្ត​ចូល​មក​ភ្នំពេញ​។ តែ​ទៅ​មិន​ដល់​ផង ក៏​ក្រឡាប់ចាក់​បង្គារ​ចោល​អស់​តែ​ម្ដង​ទៅ​។

ចំណែកឯ​អ្នកបើកបរ​សុទ្ធតែ​មាន​វ័យក្មេង​ៗ​បាន​និយាយ​ប្រាប់​ថា ពេល​កំពុង​បើក​ទៅ​ជើង ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​មក​ពី​ជើង​ទៅ​ត្បូង បើក​ចូល​ផ្លូវ​របស់​ខ្លួន បើ​មិន​ចៀស​ពិតជា​គ្រោះថ្នាក់ ខ្លួន​ក៏​បើក​គេច​ស្រាប់តែ​ក្រឡាប់​តែ​ម្ដង​ទៅ​។

ទោះជា​បែប​ណា បង្គារ​ដែល​ចាក​រាយ​ប៉ាយ​នៅ​លើ​ដងផ្លូវ​ជាតិ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដណ្ដើម​គ្នា​រើស​យក​ទៅ​បរិភោគ​បាត់​អស់ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ