ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! កៀប​ជាប់​ម៉ូតូ​ក្រោម​កុងតឺន័រ ដោយ​ម្នាក់​ៗ​ថា​គ្មាន​សង្ឃឹម​រស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បែកក្បាល​ហូរ​ឈាម​តាម​ត្រចៀក គ្មាន​សង្ឃឹមថា​រស់ តែ​ដើម្បី​ឲ្យ​អស់ចិត្ត ត្រូវ​បាន​ដឹក​តាម​រថយន្ត​គ្លីនិក​ឯកជន​យក​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​កុងតឺន័រ​ព្យាយាម​បើក​គេច​ដែរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បែកក្បាល​ហូរ​ឈាម​តាម​ត្រចៀក គ្មាន​សង្ឃឹមថា​រស់ តែ​ដើម្បី​ឲ្យ​អស់ចិត្ត ត្រូវ​បាន​ដឹក​តាម​រថយន្ត​គ្លីនិក​ឯកជន​យក​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត​កុងតឺន័រ​ព្យាយាម​បើក​គេច​ដែរ តែ​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កៀប​ជាប់​ពីក្រោម​រថយន្ត បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CW-០៣២២ បើកបរ​ដោយ​ឈ្មោះ សាយ ឆាន់​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​រង​របួសធ្ងន់ បែកក្បាល​ហូរ​ឈាម​តាម​ត្រចៀក ។ ចំណែក​រថយន្ត​កុងតឺន័រ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-១៥៤៧ បើកបរ​ដោយ​ឈ្មោះ ពេជ្រ សុខ​ហេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ក្រុមហ៊ុន​តេ​ង ឡាយ ស្នាក់​នៅ​ក្រុមហ៊ុន ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ បាន​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រប​ពេល​មាន​រថយន្ត​កុងតឺន័រ​បើក​ពី​ជើង​ទៅ​ត្បូង ហើយ​ព្យាយាម​គេច​ទៅ​ឆ្វេង​ដែរ ក៏​ប៉ុន្តែ​បុរស​រង​គ្រោះ​នៅ​តែ​បន្ត​បើកបរ​ម៉ូតូ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​ជ្រុល​ទៅ​បុក​ម៉ូតូ​កល់​ជាប់​ពីក្រោម​តែ​ម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល​ហូរ​ឈាម​តាម​ត្រចៀក សង្ឃឹមរ​ស់តិច​ណាស់ ។

ក្រោយ​កើតហេតុ ដោយ​មិន​អស់ចិត្ត សមត្ថកិច្ច និង​ប្រជាពលរដ្ឋ សុំ​ឲ្យ​រថយន្ត​គ្លីនិក​ឯកជន ជួយ​ដឹក​យកជន​រងគ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សុ​មះ ។ ចំណែក​អ្នកបើកបរ​រថយន្ត ព្រមទាំង​រថយន្ត​កុងតឺន័រ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅកាន់​​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង និង​រង់ចាំ​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការ​ក្រុងភ្នំពេញ ។

អស់​រយៈពេល​ជិត​មួយ​ម៉ោង ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្វែងរក​គ្រួសារ ទើប​គេ​ឃើញ ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​មក​ដល់​កន្លែង​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ