មិត្ត​ប្រើ​លិច​មួយ​ស្នៀត​ធ្វើ​ស៊ី​! គ្រាន់តែ​ចូល​​បន្ទប់ទឹក​មួយ​ភ្លែត​ចេញ​មក​វិញ​ផ្អើល


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ស្រឿង​ៗ​ទុកចិត្ត​មិត្តភក្តិ ពេល​ចូល​ទៅ​បន្ទប់ទឹក មិត្ត​ភ័ក្តិ​សុំ​កូនសោ​រថយន្ត​កាន់ ដល់​ពេល​ចេញពី​បន្ទប់ទឹក​វិញ មិត្តភក្ដិ​យក​រថយន្ត​បើក​គេចខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មុខ​ម៉ាត ខូ​ល ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​ទំនុប​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ តុ​ប សា​វី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មានស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រីឯ​រថយន្ត​ដែល​មិត្តភក្ដិ​យក​ទៅ​បាត់​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ​2R- 7705 ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​ពៅ ធ្វើការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​និយាយ​ថា មុន​ពេល​កើតហេតុ មិត្ត​ភ​ក្កិ​របស់​គាត់​បាន​ណាត់​គាត់​មក​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ​ហុងកុង ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ បន្ទាប់​មក​ពួក​គាត់​បាន​ផឹកស៊ី​អស់​មួយ​ឈុត ភាគី​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​ចូល​ម៉ាត ខូ​ល នៅ​ទីតាំង​ខាងលើ ដើម្បី​ផឹក​បន្ត​ទៀត និង​ពិភាក្សា​ការងារ លុះ​ពេល​នោះ​ជន​រង​គ្រោះ​ចូល​ទៅ​បន្ទប់ទឹក រីឯ​ជនសង្ស័យ​ជា​មិត្ត​ភ​ក្កិ​ខាងលើ​បាន​សុំ​កូនសោ​រថយន្ត និង​សាក់​កាដូ​ទុក ដោយ​ប្រើ​ពាក្យ​សម្ដី​ថា «​មិត្ត​ភ័ក្ដិ​ស្រវឹង​ហើយ ចាំ​ខ្ញុំ​ទុក​ឱ្យ​» ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈ​ពេល គាត់​បាន​ចូល​បន្ទប់ទឹក​អស់​រយៈពេល​ប្រមាណ​ជាង​២​នាទី គាត់​ក៏​បាន​ត្រឡប់​ច​ញ​មក​វិញ ស្រាប់តែ​ជនសង្ស័យ​ជា​មិត្ត​ភ័ក្ដិ​បាន​យក​រថយន្ត ព្រមទាំង​សាក់​កាដូ​របស់​គាត់ បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​២​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ដើម្បី​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ ដើម្បី​ចាក់​ការ​តាម​នីតិវិធី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ