រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បន្តថា ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ធ្វើការឃាត់ខ្លួនក្រោយពីជិះម៉ូតូឌុបគ្នាដើរប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីម៉ោង២និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ កក្កដា ២០១៩ នៅចំណុចផ្លូវលំ ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យទី១-ឈ្មោះ រុន ស្រីថេត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ សុខ វ៉ា អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅសហគមន៍សែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ។
បើតាមសមត្ថកិច្ចឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ ខណ៖ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចខាងលើ បានជួនជនសង្ស័យទាំង២ នាក់ជិះម៉ូតូស៊េរីចាស់មួយគ្រឿង ពណ៌ក្រហម (មិនមានភ្លើងបំភ្លឺផ្លូវ) កំពុងដឹកគ្នាប៉ុនប៉ងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិ ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ឃាត់សួរហើយត្រូវជនសង្ស័យប្រាប់ថា ពួកគេទាំង២អ្នកជិះម៉ូតូវង្វេងផ្លូវទៅវិញ។
សមត្ថិច្ចបន្តថា កន្លងមក ក្នុងភូមិត្រង់ចំណុចខាងលើ តែងតែកើតឡើងបទល្មើសលួច និងគាស់ផ្ទះជាញឹកញាប់ ទើបកម្លាំងសមត្ថកិច្ចឧស្សាហ៍ជិះម៉ូតូល្បាត ស្រាប់តែម៉ោងខាងលើបានជួបជនសង្ស័យទាំង២តែម្តង។សមត្ថកិច្ចក៏បញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ខាងលើនេះក៏ជាសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។ (កែសម្រួលដោយ ៖ បុប្ផា)
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបានបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាលយើងមានថវិកាជាសាច់ប្រាក់ប្រមាណ៣,៥០០លានដុល្លារ ដែលអាចប្រើប្រាស់បាន...
វាគឺជាឆ្នាំដ៏រំភើបសម្រាប់ក្រុមហ៊ុន Urban Hub (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដែលទទួលបានសមិទ្ធផលដ៏អស្ទារ្យ ខណៈជិតបញ្ចប់ឆ្នាំ២០១៩នេះ។ ក្រមហ៊ុន...
គុណជាតិឯណាដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់ គុណជាតិនោះឈ្មោះបុណ្យ ភាសាបាលី បុញ្ញ ។អានិសង្សនៃបុណ្យចេញមកជាទឹកចិត្តដ៏...
ខេត្តប៉ៃលិន ៖ ជារៀងរាល់ឆ្នាំ ឱ្យតែរដូវរងារឈានចូលមកដល់ អ្វីដែលគេសង្កេតឃើញនៅតាមផ្សារ គឺប្រជាពលរដ្ឋតែងតែជុំៗគ្នានៅកន្លែងលក់ខោអាវជជុះ និងអាវរងា ដោយម្នាក់...
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈ...
រាជធានីភ្នំពេញ៖ ស្ថានភាពទីផ្សារ ជ្រូករស់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ឃើញថាមានភាពល្អប្រសើរណាស់ ដោយគ្រប់ខេត្តក្រុងក្នុងប្រទេស មានតម្លៃលើសពី ១...
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលទទួលទិញស្រូវពីប្រជាកសិករមេត្តាកុំទម្លាក់ថ្លៃស្រូវ ឬបង្អាប់ថ្លៃស្រូវ...
ប្រទេសនូវែលហ្សេឡង់ ៖ គេកំពុងមានការភ័យខ្លាចចំពោះការផ្ទុះថ្មីៗទៀត នៃភ្នំភ្លើងWHITE ISLAND(កោះស)នៅនូវែលហ្សេឡង់ ដែលបើតាមតុល្យការថ្មីការផ្ទុះភ្នំភ្លើងនោះ...
យើងមិនដឹងអំពីជីវិតដំបូងរបស់គាត់ទេ ប៉ុន្តែវាសមហេតុផលក្នុងការស្មានថា ក្នុងវ័យកុមារភាពរហូតក្លាយជាយុវជន គាត់ប្រហែលជាត្រូវបានរស់នៅក្នុង បរិយាកាសដ៏លំបាកនៃ...
ប្រទេសមីយ៉ាន់ម៉ា ៖ នៅមុខតុលាការយុត្តិធម៌អន្តរជាតិCU មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ូងសាន់ស៊ូជី ថ្លែងកាលពីថ្ងៃទី១១ធ្នូថា កងទ័ពមីយ៉ាន់ម៉ា អាចប្រើកម្លាំងមិន...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប លោកស្រីKELLY CRAFTថ្លែងកាលពីថ្ងៃ១១ធ្នូថា សហរដ្ឋអាមេរិកត្រៀមបន្ទន់ឥរិយាបថ ក្នុងការចរចាជាមួយកូរ៉េ...
អ្នកមិនជក់បារីមែន ដូច្នេះអ្នកត្រូវតែគិតថា អ្នកកំពុងតែដឹកនាំជីវិតឆ្ពោះទៅកាន់ការមានសុខភាពល្អ។ ប៉ុន្តែការជក់បារីប្រហែលជាមិនជាវិធីសាស្ត្រតែមួយគត់ដែលនាំ...
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...