ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អគារ​ការដ្ឋាន​! ខណៈ​កូនជាង​ដើរ​ទៅ​​ប៉ះ ឃើញ​មេការ​ដេក​ឈាម​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេការ​សំណង់​ម្នាក់​ត្រូវ​កូនជាង​ដើរ​កាត់​ទៅ​ប៉ះ​ចំ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្តូកស្តឹង​ដោយ​មាន​ឈាម​ជោក​ពេញ​ខ្លួនប្រាណ ដែល​គេ​សង្ស័យ​ថា ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ស្លាប់​តាំ​ពី​កន្លែង​កើរ​ហេតុ ខណៈ​ដែល​ក្រុម​កូន​ជា​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​10​យប់ ថ្ងៃ​ទី​13…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេការ​សំណង់​ម្នាក់​ត្រូវ​កូនជាង​ដើរ​កាត់​ទៅ​ប៉ះ​ចំ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្តូកស្តឹង​ដោយ​មាន​ឈាម​ជោក​ពេញ​ខ្លួនប្រាណ ដែល​គេ​សង្ស័យ​ថា ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ស្លាប់​តាំ​ពី​កន្លែង​កើរ​ហេតុ ខណៈ​ដែល​ក្រុម​កូន​ជា​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​10​យប់ ថ្ងៃ​ទី​13 ខែកក្កដា ឆ្នាំ​2019 នៅ​ចំណុច​បូ​រី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះជា​មេការ​សំណង់​បាន​ឡើង​ទៅ​ជាន់​ទី​2 ដើម្បី​មើល​ស៊ីម៉ង់ត៍​លាយ​ជា​ស្រេច​ដែល​គ្រឿងចក្រ​កំពុង​បាញ់​ពីក្រោម លុះ​ក្រោយ​ម​គ្មាន​នរណា​ម្នាក់​ដឹង​ថា គាត់​ធ្លាក់​ចុះ​យ៉ាងដូចម្តេច​នោះ​ទេ ខណៈ​ពេល​កម្មករ​ដើរទៅ​ប៉ះ ស្រាប់តែ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​មេកា​សំណង់​រូប​នេះ​ដេក​ដួល​សន្លប់​លើ​ដី​របួសធ្ងន់​ឈាម​ហូរ​តាម​មាត់ និង​ត្រចៀក​ទៅ​ហើយ ដោយ​មិនដឹង​មូលហេតុ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បានកូន​ជាង​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ និង​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា គាត់​ស្លាប់​ហើយ។

បើ​តាម​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ពុំ​មាន​ករណី​ខាងលើ​កើតឡើង​ទេ​។ ចំណែក​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​នេះ ពិតជា​កើត​មាន​មែន ហើយ​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ទុ​យ ពិន ភេទ​ប្រុស អាយុ​45​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

រីឯ​លោក នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត មិន​អាច​ទាក់ទង​សាកសួរ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាច់ញាតិ​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង​ទាំង​យប់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ