ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោកយាយ​និង​ចៅ​តូច​ៗ២​នាក់​រំពឹង​លើ​ខ្ទម​មួយ ពេល​នេះ​ខ្ទេច​គ្មាន​សល់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខ្ទម​កំសត់​របស់​លោកយាយ​វ័យ​៧៩​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​តូច​ៗ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ពោន…

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខ្ទម​កំសត់​របស់​លោកយាយ​វ័យ​៧៩​ឆ្នាំ​ម្នាក់​ដែល​រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​តូច​ៗ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល​។

បើ​តាម​លោកស្រី ពេជ្រ ស្រី​មុំ ជំទប់​ទី​១​ឃុំ​ធ្មា បាន​ប្រាប់​ឲ្យ​ដឹង​ថា លោកយាយ​រង​គ្រោះ​ឈ្មោះ​សំ សាំ អាយុ​៧៩​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​តូច​ៗ​ពីរ​នាក់ ក្នុង​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​លោកស្រី​ជំទប់​ទី​១​ឃុំ​ធ្មា​បាន​បន្ត​ទៀត​ថា មូលហេតុ​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទម​របស់​លោកយាយ​ខាងលើ​ត្រូវ​បាន​គេ​សង្ស័យ​ថា​មក​ពី​ដុត​ធូប និង​ដុត​ចង្កៀង​ចោល ហើយ​ភ្លើងចង្កៀង​ឆាបឆេះ​មុង រួច​រាលដាល​ឆេះ​ខ្ទម​ទាំងមូល​តែ​ម្តង​។

ខ្ទម​របស់​លោកយាយ​រង​គ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​មាន​ទំហំ​៤​ម៉ែត្រ​×៥​ម៉ែត្រ ជញ្ជាំង​ស្លឹក ដំបូល​ប្រក់​ស័ង្កសី បាន​រង​ការ​ខូចខាត​អស់ទាំង​ស្រុង និង​ឆេះ​សម្ភារ​រង​ខូចខាត​រួម​មាន កន្ទេល មុង ភួយ ខ្នើយ អង្ករ​ចំនួន​១​ធុង​ប៉េ​ត្រូ គ្រែ​មួយ ធុង​ប៉េ​ត្រូ​ចំនួន​៣ និង​សម្ភារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​។

តាម​ប្រភព​ពី​លោកស្រី​ជំទប់​ទី​១​ឃុំ​ធ្មា​ដែល​បាន​ចុះ​ទៅ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ​បាន​សម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក ដែល​លោកយាយ​មាន​ជីវភាព​ក្រីក្រ​យ៉ាង​ខ្លាំង​ហើយ​រស់នៅ​ជាមួយ​ចៅ​តូច​ៗ​ពីរ​នាក់​ទៀត ស្រាប់តែ​ជួប​គ្រោះ​អកុសល​ត្រូវ​ភ្លើង​ឆេះ​ខ្ទម​អស់បែប​នេះ​។

លោកស្រី​ជំទប់ទី១ឃុំធ្មា​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស សូម​មេត្តា​ជួយ​ដល់​លោកយាយ​ផង នាគ្រា​ដែល​គាត់​ជួប​ទុក្ខ​ធំ​បាត់បង់​ខ្ទម​ដែល​កំពុង​រស់នៅ​។

តាម​ប្រភព​ពី​លោកយាយ​រង​គ្រោះ​បាន​បញ្ជាក់​ថា កាលពី​យប់​កើតហេតុ គាត់​បាន​ពន្លត់ភ្លើង​ធូប និង​ចង្កៀង​អស់ហើយ ចុះ​ហេតុ​អ្វី​ក៏​មាន​ភ្លើង​ឆេះ​ទៀត គាត់​សង្ស័យ​ថា​មាន​គេ​លួច​ដុត​ខ្ទម​របស់​គាត់ និង​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ​ផង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ