ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អប់រំ​ចិត្តល្អ​ហើយ​រមែង​មិន​ជាប់​ពៀរ​វេរា

4 ឆ្នាំ មុន

បុគ្គល​ខ្លះ​មិន​បាន​យល់​ពី​ហេតុផល​នៃ​ពៀរ​វេរា​ច្បាស់លាស់ ព្រោះ​នៅ​ពេល​ដែល​មាន​អ្នក​ដទៃ​មក​បៀតបៀន ក៏​មានចិត្ត​នឹក​ក្ដៅក្រហាយ អន្ទះអន្ទែង​រង​ក្ដី​ឈឺចាប់ និង​មានការ​ស្ដីបន្ទោស ពោល​ពាក្យ​អសុរោះ​តបត​ដល់​អ្នក​ដែល​បាន​មក​បៀតបៀន​នោះ​វិញ ដូច​បន្ថែម​ពៀរ​វេរា​កាន់តែ​ធ្ងន់ ។ បុគ្គល​ដែល​បាន​អប់រំ​ចិត្ត សង្រួម​ឥន្ទ្រិយ​មាន​ភ្នែក​ជាដើម​បាន​ល្អ​ហើយ​រមែង​មិន​ជាប់​ពៀរ​វេរា​នោះ​ទេ…

បុគ្គល​ខ្លះ​មិន​បាន​យល់​ពី​ហេតុផល​នៃ​ពៀរ​វេរា​ច្បាស់លាស់ ព្រោះ​នៅ​ពេល​ដែល​មាន​អ្នក​ដទៃ​មក​បៀតបៀន ក៏​មានចិត្ត​នឹក​ក្ដៅក្រហាយ អន្ទះអន្ទែង​រង​ក្ដី​ឈឺចាប់ និង​មានការ​ស្ដីបន្ទោស ពោល​ពាក្យ​អសុរោះ​តបត​ដល់​អ្នក​ដែល​បាន​មក​បៀតបៀន​នោះ​វិញ ដូច​បន្ថែម​ពៀរ​វេរា​កាន់តែ​ធ្ងន់ ។

បុគ្គល​ដែល​បាន​អប់រំ​ចិត្ត សង្រួម​ឥន្ទ្រិយ​មាន​ភ្នែក​ជាដើម​បាន​ល្អ​ហើយ​រមែង​មិន​ជាប់​ពៀរ​វេរា​នោះ​ទេ ត្រង់នេះ​សូម​បរិស័ទ​ទាំងឡាយ​គួរ​ព្យាយាម​សង្រួមកាយ​ចិត្ត​ឲ្យ​គត់មត់ កុំ​ឲ្យ​មាន​ក្ដី​ប្រមាទ​ឲ្យ​សោះ ហើយ​ត្រូវ​ខំ​ចម្រើន​នូវ​សតិ​ស្មារតី​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ធ្លោយ កុំ​ប្រហែសធ្វេស និង​ត្រូវ​ប្រកាន់​នូវ​ភាព​បរិសុទ្ធ​សម្រាប់​ខ្លួនឯង​ជា​និច្ច រស់នៅ​ក្នុង​ភាព​ជា​អ្នក​ថ្លៃថ្នូរ ព្រោះ​មាន​ហេតុផល​ជា​ទិស​ដៅ ។

បើ​បុគ្គល​មិន​ចង់​ឲ្យ​អ្នក​ដទៃ​មក​បៀតបៀន​ទេ គួរ​ខំ​សង្រួម​ឥន្ទ្រិយ​ឲ្យ​បាន​ប្រសើរ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នៃ​ពៀរ​វេរា​ឲ្យ​សោះ កុំ​ដឹកនាំ​ខ្លួនឯង​ឲ្យ​ទៅ​លេងសើច​ជាមួយនឹង​អំពើ​បាប​អកុសល​ឱ្យ​សោះ ពិតជា​មិន​ប្រសើរ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ