ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធន​ធានទឹក និង​ឧតុនិយម​ក្នុង​បេសកកម្ម​ចុះ​​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ទឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ពោធិ៍​សាត់ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង…

ខេត្ត​ពោធិ៍​សាត់ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​មន្ត្រី​បច្ចេក​ទេស អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ការ​ងារ​​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន ៥០០​ហិ​កតា ស្ថិត​ក្នុងភូមិ​ស្ថានីយ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ដោយ​ប្រើប្រាស់​ស្ថានីយ​បូមទឹក​សម្តេច​តេ​ជោ (​ស្ថានីយ​ហ៊ុន​សែន​ទី​៥) ។

ពេល​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ខាងលើ ពួក​គាត់​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​លើ​បញ្ហា​កង្វះខាត​ទឹក ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​បាន​ទាន់​ពេលវេលា ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំណូមពរ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ និង​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ត្រូវ​ក្តាប់​សភាពការណ៍​ទឹក​ឲ្យ​បាន​ល្អ និង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ។

នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​ប្រព័ន្ធ​​ធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ដែល​ជា​គម្រោង​កាត់​ស្ទឹង​ពោធិ៍សាត់​ផ្នែក​ខាងលើ ស្ថិត​ក្នុងស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី ADB ។

នៅ​ពេល​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង និង​លទ្ធ​ផល​ដែល​ក្រុមការងារ​សម្រេច​បាន ព្រមទាំង​បាន​ណែនាំ​លើ​លក្ខណៈ​បច្ចេកទេស ធ្វើ​យ៉ាង​ណា ត្រូវ​យក​ចិត្តទុកដាក់ ពង្រឹង​លើ​គុណភាព​សំណង់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ