កើតជា​មនុស្ស​គឺជា​ការ​ក្រ


ពុទ្ធ​គាថា​បាន​ត្រាស់​ថា ការ​បាន​កើត​ជា​មនុស្ស​គឺជា​ការ​ក្រ គឺ​ក្រ​នឹង​បាន​ទាន់​ព្រះពុទ្ធ​សាសនា ក្រ​នឹង​បាន​ស្តាប់​ព្រះធម៌ ក្រ​នឹង​ឮ​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ ក្រ​នឹង​បាន​ជួប​បណ្ឌិត​អ្នកប្រាជ្ញ ។

ដូច្នេះ​បាន​កើតមក​ជា​អត្តភាព​មនុស្ស​នេះ គឺជា​ការ​ប្រសើរ​ពេក​ណាស់ ព្រោះ​កំណើត​ជា​មនុស្ស​អាច​ប្រាថ្នា​យក​សម្បត្តិ​អ្វី​ក៏​បាន ស្រេច​ហើយ​តែ​លើ​ការ​ប្រព្រឹត្ត​ធ្វើ​តាម​ការ​ប៉ងប្រាថ្នា​នោះ​ៗ ។

បើ​បុគ្គល​មិន​ចង់ឱ្យ​ខូច​កំណើត​អត្តភាព​ខ្លួន​ជា​មនុស្ស​ទេ គួរ​ចៀស​ឱ្យ​ឆ្ងាយ​ពី​អំពើអាក្រក់ ព្រហើន កោងកាច ច្រឡោងខាម ច្រឡឺម ច្រឡើសបើស​ទៅ​លើ​អ្នក​ដទៃ ។

ត្រូវ​ចាំ​ថា ចិត្ត​ដែល​បុគ្គល​មិន​ធ្លាប់​បាន​អប់រំ គឺជា​ចិត្ត​សាង​នូវ​ពៀរ​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ រស់នៅ​មិន​បាន​សុខ​ឡើយ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ